កុំចេះតែហ៊ាន! នារីអ្នកលក់អនឡាន ដែលជេរថា “ប្រុសខ្មែរ ៧០%ជាប់តែគុក” បានចេញវីដេអូថ្មី សុំទោសជាសាធារណៈ (មានវីដេអូ)

0
99

កាលពីប៉ុន្មានថ្ងៃមុនេះ មានរឿងមួយទៀតហើយ បានធ្វើឱ្យកក្រើកបណ្ដាញសង្គមហ្វេសប៊ុក ដោយសារនារីអ្នកលក់អនឡាយម្នាក់ឈ្មោះ ចែឌីលក់ពន្លៃរមៀត បាន Live វីដេអូនៅលើបណ្ដាញសង្គម Bigo Live ដោយខឹងនឹងបុរសម្នាក់ ហើយនិយាយថា “កំពូជខ្មែរថោកទាបណាស់! ប្រុសខ្មែរ ៧០ភាគរយជាប់តែគុកទេ ចិនយួនធ្វើថៅកែអស់ហើយ ហ្អែងធ្វើកញ្ជះចិនយួនតើរាល់ថ្ងៃមើលទៅ រោងចក្រក៏រោងចក្រចិន ហ្អែងមានស្អី ប្រទេសរលាយរលត់ដោយសារតែមនុស្សប្រុសដូចពួកហ្អែងនឹង”។

ស្រាប់រសៀលថ្ងៃនេះ ស្រាប់តែគណនីខាងលើនេះបានចេញវីដេអូនៅលើគណនីហ្វេសប៊ុក សុំទោសជាសាធារណៈថាទៅលើអ្វីដែលនាងបាននិយាយពីមុនមក ដោយក្នុងវីដេអូនោះនាងបានបកស្រាយថា នាងពិតជាគ្មានបំណងមើលងាយសង្គមខ្មែរនោះទេ គឺនាងគ្រាន់តែឈ្លោះជាមួយបុគ្គលតែម្នាក់ ដោយសារតែនាងខឹងជ្រុលមាត់បន្តិច ។

នាងក៏បានបញ្ជាក់បន្ថែមទៀតថា នាងគឺជាកូនខ្មែរ មិនមែនជាជនជាតិវៀតណាមដូចដែលគេលើកនោះទេ។ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

😠👉មីយួន លក់ឡេដៀល​ខ្មែរកប់ៗមាត់😠សូមជួយស៊ែរអោយសមត្ថកិច្ចបានឃើញផង🙏👉វីដេអូពេញ https://youtu.be/GJFFOBThwwU

Gepostet von សិរី សួគ៌ – Serey Sour am Mittwoch, 10. April 2019

 

វីដេអូចេញសុំទោស៖

🙏🙏🙏

Gepostet von ចែឌី លក់ពន្លៃល្មៀត am Mittwoch, 10. April 2019