ទិនហ្វី ប្រើជីវិតរស់នៅ យ៉ាងសាមញ្ញបំផុត និងមិនទាន់មានប្រពន្ធ ទោះមានលុយរាប់លាន និងវ័យកាន់តែចាស់

0
187

ចិន៖ នរណាដែលមិនស្គាល់ស្ដេចកំប្លែង Tinfy ដែលមានឈ្មោះពិតថា Stephen Chow ដែលតែងតែធ្វើឱ្យទស្សនិកជន ជក់ចិត្ត និងផ្ទុះសំណើចនឹងការសម្តែងរបស់គាត់ ប៉ុន្តែរូបគាត់កាន់តែចាស់ហើយ ក៏បានឈប់សម្ដែងយូរដែរ តែគាត់នៅតែដឹកនាំសម្ដែងដដែរ។

ឃើញថា មកដល់សព្វថ្ងៃនេះលោក Stephen Chow ត្រូវបានគេចាត់ទុកថា ជាតារាសម្ដែងដ៏ជោគជ័យខ្លាំងម្នាក់ ក្នុងអាជីពសិល្បៈក៏ដូចជាមុខជំនួយ ដែលរូបលោកមានលុយរាប់លានដុល្លារ ។

ងាកមកមើលជីវិតបែបឯកជន របស់តារាសម្តែងរូបនេះវិញ បានកំពុងនឹងធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនភ្ញាក់ផ្អើល ដោយសារតែគាត់មានលុយរាប់រយលានដុល្លារក៏ពិតមែន ប៉ុន្តែលោកបែរជាប្រើជីវិតយ៉ាងសាមញ្ញបំផុត ដែលគេតែងតែឃើញគាត់ជិះកង់ស៊េរីចាស់របស់ខ្លួន ជាញឹកញាប់ ហើយតែងតែញ៉ាំអាហារនៅហាងល្បីៗធម្មតាៗ និងញ៉ាំអាហារនៅផ្ទះតែប៉ុណ្ណោះ។

លើសពីនេះទៅទៀតនោះ សព្វថ្ងៃលោក Tinfy មានភាពជោគជ័យលើអាជីព និងមានវ័យ ៥៦ ឆ្នាំហើយ ប៉ុន្តែរូបលោកមិនទាន់បានរៀបការជាមួយនារីណាម្នាក់នោះទេ ដែលធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភអំពីរូបលោកយ៉ាងខ្លាំង ព្រោះរូបលោកមានវ័យជ្រេហើយ ។

ម៉្យាងវិញទៀត អ្នកគាំទ្រមួយចំនួនបាននិយាយថា បើរូបលោកមិនរៀបការបែបនេះ ប្រហែលជាពេលដែលលោកចាស់ទៅ លោកនឹងប្រើលុយទាំងអស់ សម្រាប់បរិច្ចាគជាមិនខាននោះទេ៕