តិចអត់ដឹង ពីទីតាំងសម្រាប់ជិះ​រថយន្ត​ក្រុង​ទៅ​ខេត្ត ​Free ក្នុងថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ ទីតាំងគឺមាន ៥កន្លែងផ្សេងៗគ្នា

0
169

​ប្រជាពលរដ្ឋមួយចំនួនធំបានដឹងហើយថា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបញ្ចេញឡានក្រុង ១២០​គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​ប្រ​ជា​ពល​រដ្ឋ​ពី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត​ដោយ​មិនគិត​ថ្លៃ ​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រ​ពៃណី​ជាតិ​ខាង​មុខនេះ​​ គឺចាប់​ផ្ដើមពី​ថ្ងៃ​ទី១២ ដល់​១៨ ខែមេសា ឆ្នាំ​២០១៩។

ចំពោះការ​ចាកចេញពី​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី១២ ខែមេសា វេលា​ម៉ោង​៥ និង​៣០​នាទីព្រឹក​នៅ​តាម​ទីតាំង​នីមួយៗ ទាំងអស់មាន៥ក​ន្លែង​។

ទីតាំងទាំង​ប្រាំ​កន្លែង​នោះ​រួម​មាន៖

  • ​​អ្នក​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ១ និង​លេខ២ ត្រូវ​មក​ទីតាំង​ផ្លូវ​៦០ម៉ែត្រ មុខ​ក្រុម​ហ៊ុន​រថយន្ត​មែកស៊ឺដែស។
  • ​អ្នកត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ និង​លេខ​៤ ត្រូវ​មក​ចាំ​នៅ​ទីតាំង​ផ្សារ​សិនជូរីផ្លាហ្សា។
  • ​អ្នក​ត្រូវ​ធ្វើ​ដំណើរតាម​ផ្លូវ​ជាតិ​លេខ​៥ ត្រូវ​មក​រង់ចាំ​នៅ​សួន​ច្បារ​ឫស្សី​កែវ។
  • ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ ត្រូវ​មក​កាន់ទី​តាំង​រង្វង់មូល​ទេពមច្ឆា (ជ្រោយ​ចង្វារ)
  • ​អ្នក​ត្រូវ​ធ្វើ​ដំណើរតាម​ផ្លូវ​ជាតិ​លេខ៦ រួចបន្តតាម​ផ្លូវជាតិ​លេខ៧ និង អ្នក​ធ្វើដំណើរតាម​លេខ​៦ រួច​បន្តតាម​លេខ​៨ ត្រូវ​មក​ទីតាំង​រាជាយស្ម័យ​យាន​ ក្បែរ​សាកលវិទ្យាល័យ​សុខាភិបាល៕

ចង់ជ្រាបច្បាស់សូមមើលតារាងពេលវេលាខាងក្រោមនេះ៖