អឺនុះ! លោកឧកញ៉ា ហ៊ុន ជា បានចេញប្រតិកម្ម ទៅនឹងនារីអ្នកលក់អនឡាញដែលជេរថា ប្រុសនៅខ្មែរ៧០% សុទ្ធតែជាប់គុក (មានវីដេអូ)

0
123

កាលពីប៉ុន្មានថ្ងៃមុនេះ មានរឿងមួយទៀតហើយ បានធ្វើឱ្យកក្រើកបណ្ដាញសង្គមហ្វេសប៊ុក ដោយសារនារីអ្នកលក់អនឡាយម្នាក់ឈ្មោះ ចែឌីលក់ពន្លៃរមៀត បាន Live វីដេអូនៅលើបណ្ដាញសង្គម Bigo Live ដោយខឹងនឹងបុរសម្នាក់ ហើយក៏បានជ្រុលមាត់និយាយថា “កំពូជខ្មែរថោកទាបណាស់! ប្រុសខ្មែរ ៧០ភាគរយជាប់តែគុកទេ ចិនយួនធ្វើថៅកែអស់ហើយ ហ្អែងធ្វើកញ្ជះចិនយួនតើរាល់ថ្ងៃមើលទៅ រោងចក្រក៏រោងចក្រចិន ហ្អែងមានស្អី ប្រទេសរលាយរលត់ដោយសារតែមនុស្សប្រុសដូចពួកហ្អែងនឹង”។

ក្រោយពីមានប្រតិកម្ម ដោយមានការខឹងសម្បារពីមហាជន នារីខាងលើនេះក៏បានចេញវីដេអូសូមអភ័យទោស ដោយនាងអះអាងថាដោយសារតែកំហឹងខឹងបុគ្គលម្នាក់ទើបជ្រុលមាត់និយាយពាក្យទាំងអស់នេះ។

ទោះជាយ៉ាងណាក្តី លោកឧកញ៉ា ហ៊ុន ជា ក្រោយពីបានឃើញព័ត៌មាននេះហើយ បានសម្តែងការខឹងសម្បារ ព្រមទាំង សំណូមពរឲ្យសមត្ថកិច្ចចាប់ខ្លួននារីខាងលើផងដែរ ដោយលោកបានសរសេររៀបរាប់យ៉ាងដូច្នេះ៖

“ទំលាក់លេខមកបងប្អូនខ្មែរ ជួយគាត់ឆាប់បានទៅកន្លែងដែលគាត់ប្រាថ្នា ខ្ញុំនៅមិនស្ងៀមទេ នៅពេលដែរគាត់មកប្រមាថ ធ្ងន់ៗមកលើជនជាតិខ្មែរបែបនេះ។ ប្អូនគួរយល់ផងថាជាតិសាសន៍ណាក៏ មានមនុស្សល្អ និងមនុស្សអាក្រក់ តែសូមកុំមើលឃើញតែមនុស្សអាក្រក់ពេក ព្រោះក្នុងនោះអាចជាឪពុករបស់ប្អូន និងអាចជាអ្នកជួយជីវិតប្អូន(ពេទ្យ…)។ ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏ជិតមកដល់ហើយ មកបងប្អូនខ្មែរទាំងអស់សុទ្ធតែចង់បានពរជ័យ សិរីមង្គល និងសុខសប្បាយពីទេវតាឆ្នាំថ្មី តែបុគ្គលម្នាក់នេះបែរជាចេញមក ជេរប្រមាថពូជសាសន៍ខ្មែរ និងជាពិសេសថាប្រុសខ្មែរ៧០% (ចិតសិបភាគរយ) សុទ្ធតែជាប់គុក និង ធ្វើអ្នកបំរើអោយជាតិសាសន៍ផ្សេងៗ នេះជាការប្រមាថថ្មីមួយទៀតដែលប្រជាជនខ្មែរទាំងអស់មិនអាចទទួលយកបានទេ។ ខ្ញុំសង្ឃឹមថាសមត្ថកិច្ចដែលពាក់ព័ន្ធ មានវិធានការទៅលើរូបគាត់ ដើម្បីកុំអោយបងប្អូនខ្មែរយើងរៀនស្អប់ខ្ពើមជាតិសាសន៍ឯងទៀត។ ក្រៅពីជាតិសាសន៍ខ្មែរ គ្មានអ្នកណាមកស្រលាញ់ខ្មែរយើងពិតនោះទេ សាមគ្គីខ្មែរឈ្នះ បាក់បែកខ្មែរចាញ់ ពីខ្ញុំបាទហ៊ុន ជា”៕

មានវីដេអូ៖

🙏🙏🙏

Gepostet von ចែឌី លក់ពន្លៃល្មៀត am Mittwoch, 10. April 2019