កុំចេះតែហ៊ាន! ផឹកស្រាច្រៀងដៀមដាមឱ្យនារីម្នាក់ រហូតទប់លែងបាន នាងដាក់បែកក្បាលហូរឈាម

0
187
Loading...

កំពង់ឆ្នាំង៖ មានករណីហឹង្សាមួយកើតឡើង ដោយសារនារីម្នាក់ទប់កំហឹងមិនបាន ក្រោយពីបុរសម្នាក់ផឹកស្រាស្រវឹងច្រៀងដៀមដាមអោយនាង នាងទប់មិនបានក៏វាយបុរសម្នាក់នេះបែកក្បាលហូរឈាមជោគក្បាលតែម្ដង ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៩ ស្ថិតនៅ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

តាមប្រភពពត៌មានបានអោយដឹងថានារីជាជនសង្ស័យមានឈ្មោះ  អ៊ូ ចាន់វ៉ាន់ ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ចំណែកឯបុរសជាជនរងគ្រោះមានឈ្មោះ អ៊ុ សុភ័ន្ត ភេទប្រុស អាយុ ២៥ឆ្នាំរស់នៅភូមីឃុំកើតហេតុខាងលើ។

មូលហេតុ ដែលបណ្ដាលឱ្យកើតមានអំពើហឹង្សានេះកើតឡើង គឺផ្ដើមចេញពីបុរសខាងលើ បានផឹកស្រាស្រវឹងហើយច្រៀងដៀមដាមលើនារីជាជនសង្ស័យ ប៉ុន្ទែមិនទាន់ដឹងច្បាស់ថាបុរសម្នាក់នេះច្រៀងដៀមដាមអ្វីខ្លះឡើយ ទើបនាងទ្រាំមិនបានដាក់រយ៉ាស់ក្បាលបែបនេះ។

ទោះជាយ៉ាងណា ពេលនេះនារីជាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់ ៕