អាសូរណាស់! មួយគ្រួសារពុលត្រីកំពត ស្លាប់ឪពុក និងកូនស្រី ចំណែកប្រពន្ធ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ

0
92
Loading...

កាលពីរសៀលថ្ងៃទី១១ មេសា ២០១៩ នៅស្រុកព្រៃនប់ មានករណី ពុលត្រីកំពត បណ្តាលឲ្យឪពុក និងកូនស្រី ស្លាប់បាត់បង់ជីវិត រីឯស្រ្តីជាប្រពន្ធ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ។ គ្រួសាររងគ្រោះ ដែលរស់នៅតាមទំនប់ការពារទឹកប្រៃក្បែរសមុទ្រ ក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្លាប់ដោយពុលត្រីកំពតសមុទ្រ ក្រោយនេសាទបានត្រីកំពតពីសមុទ្រហើយយកមកធ្វើម្ហូប។

សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះទី១ ឈ្មោះ ជា យឺ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាអ្នកនេសាទ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត រីឯជនរងគ្រោះ២ ឈ្មោះ ជា ស្រីរ័ត្ន អាយុ២ឆ្នាំ ជាកូនស្រីបានស្លាប់ក្រោយហូបត្រីនេះភ្លាមៗ ចំណែកប្រពន្ធត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមសមត្ថកិច្ចថា ហេតុការណ៏នេះកើតឡើងពេលជនរងគ្រោះជាឪពុកដាក់លបបានត្រីកំពតហើយយកទៅធ្វើម្ហូបហូបពុលតែម្តង ។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕