ដំណឹងល្អណាស់! ជប៉ុនមានគម្រោង ៣ឆ្នាំ កែច្នៃប្រឡាយបឹងត្របែក ឱ្យក្លាយជាកន្លែងមួយ ដូចនៅជប៉ុន (មានវីដេអូ)

0
173

ភ្នំពេញ៖ មុននេះបន្តិច មានរឿងរីករាយ និងភ្ញាក់ផ្អើលមួយ ដែលបានបង្ហោះដោយហ្វេសប៊ុករបស់ Life Unlock របស់ក្រុមយុវជនសំរាម បានឱ្យដឹងថា៖

«ជប៉ុនមានគំរោង៣ឆ្នាំក្នុងការកែច្នៃប្រឡាយបឹងត្របែកឱ្យក្លាយជាកន្លែងចិញ្ចឹមត្រីដូចគ្នា ដូចទៅនឹងអ្វីដែលខ្ញុំបានស្រមៃ អ្វីដែលគួរយកចិត្តទុកដាក់បំផុតគឺធ្វើយ៉ាងណាឱ្យប្រជាជនយើងឈប់បោះសំរាមចូលទៅក្នុងប្រឡាយតទៅទៀត។ ខ្ញុំបាននិយាយហើយ គេចាំតែជួយទេ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺជួយគ្នាជាមុនសិន ។ បងប្អូនប្រជាពលរដ្ឋដែលបានអានហើយសូមជួយមើលថែ និងជួយថែរក្សាទាំងអស់គ្នា ប្រជាជនយើង ទីក្រុងយើង ប្រទេសយើង សូមអរគុណ
ពីខ្ញុំ សាន ដារ៉ាវីត ក្រុមយុវជនសំរាម»។

គួររំលឹកឡើងវិញបន្តិច ចាប់តាំងពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ យុវជនមួយក្រុម បានចាប់ផ្ដើមប្រមូលសំរាមតាម ប្រឡាយលូបឹងត្របែក ដែលមានទទឹងប្រហែលជាង ១០មែត្រ និង បណ្តោយជិត ២០០មែត្រ ដែលធ្វើឱ្យទីនេះប្រែមុខមាត់ថ្មី និងទទួលបានការកោតសរសើរពីមហាជន ព្រមទាំងមានទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានអន្តរជាតិផងដែរ ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

Gepostet von San Dara Vit am Montag, 22. April 2019