ស្ត្រីម្នាក់នេះ បានដើរឡើងទៅដល់កំពូលភ្នំឱរ៉ាល់ ដែលខ្ពស់ និងលំបាកជាងគេនៅកម្ពុជា ទាំងខ្លួនមានជម្ងឺកាចសាហាវ

0
653
Loading...

ប៉ុន្មានម៉ោងមុននេះ តាមរយៈគណនីហ្វេសប៊ុករបស់លោក Tan Kimsour បានបង្ហាញនូវរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលពាក់ព័ន្ធនឹងស្ត្រីម្នាក់មានឈ្មោះថា Adana Titi Mam Legros ដែលមានជំងឺមហារីកជាប់ខ្លួន ប៉ុន្តែនាងបានឡើងទៅដល់កំពូលនៃភ្នំឱរ៉ាល់ ដែលជាភ្នំមានកម្ពស់ខ្ពស់ជាងគេរបស់កម្ពុជា។ វាគឺជាបទពិសោធន៍ជីវិតមួយដ៏ល្អ និងប្លែកសម្រាប់នាង។

យ៉ាងណាមិញ Adana មានគម្រោងឡើងទៅភ្នំឱរ៉ាល់ ជាថ្មីម្តងទៀតដើម្បីធ្វើការប្រមូលសម្រាមនៅទីនោះ ដោយសង្កេតឃើញមានសម្រាមជាច្រើននៅតាមផ្លូវឡើងទៅកំពូលភ្នំឱរ៉ាល់របស់កម្ពុជា ។

ខាងក្រោមនេះជាសារទាំងស្រុងរបស់លោក Tan Kimsour៖

“ខ្ញុំអាចនិយាយបានថា Adana Titi Mam Legros គឺជាមនុស្សស្រីកើតជម្ងឺមហារីកទីមួយដែលអាចឡើងទៅដល់កំពូលភ្នំដែលខ្ពស់ ហើយលំបាកជាងគេនៅកម្ពុជាបាន នោះគឺភ្នំឱរ៉ាល់។ ក្រោយពីចុះមកវិញ នាងទទួលបានបទពិសោធន៍ថ្មីប្លែកសម្រាប់ជិវិតរបស់នាង នាងបានក្លាយជាមនុស្សម្នាក់ដែលរឹតតែរឹងមាំជាងមុន តស៊ូអត់ធ្មត់ជាងមុននិងអស្ចារ្យជាងមុន។ សូមកុំជឿនូវអ្វីដែលខ្ញុំលើកឡើង សាកល្បងខ្លួនឯង ជឿជាក់ថានរណាៗក៏អាចធ្វើបានដែរ។ ដោយសង្កេតឃើញមានសម្រាមជាច្រើននៅតាមផ្លូវឡើងទៅកំពូលភ្នំ អាដាណាមានគម្រោងឡើងទៅម្តងទៀតដើម្បីធ្វើការប្រមូលសម្រាមទាំងនោះ តើមានយុវជនស្ម័គ្រចូលរួមបេសកកម្មនេះទេ?

អរគុណសម្រាប់រូបភាពទាំងនេះ Lim Sokhorn”