មិនមែនតែម្ដងទេ! បុរសដែលទះកំផ្លៀងស្រ្តីម្នាក់ឲ្យដួលដាច់ផ្ងារអុកគូថថ្ងៃមុន ក៏ធ្លាប់មានរឿងម្ដងរួចហើយ ជិះឡានប៉ះជ្រេគេពេញផ្លូវ

0
714
Loading...

តាមពិតបុរសម្នាក់ ដែលជាជនសង្ស័យមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មានមុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន ដែលត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ រៀបចំបញ្ជូនទៅតុលាការហើយ បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញបានសាកសួរ និងកសាងសំណុំរឿងចប់សព្វគ្រប់ ក្នុងករណី ប្រើអំពើហឹង្សាទះកំផ្លៀងនារីម្នាក់ដាច់ផ្ញារអុកគូថលើថ្នល់ នៅថ្ងៃទី១២ ខែមេសានេះ ក៏ធ្លាប់មានរឿងម្ដងដែរកាលពី ២ខែមុន។ មហាជនមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតដោយសារមានគណនីហ្វេសប៊ុកឈ្មោះ Phanna Lim គេបង្ហោះតាំងពី ២ ខែមុន អំពីបុរសដៃដល់នេះថា៖

“ចុះមកចេះទទួលខុស​ ហេីយសុំទោសទៅវាចប់ទៅហេីយ​ តែចុះពីឡានចរិករាងក្អាងទៀត​ បោះលេខមកចាំដោះស្រាយតាមក្រោយ ស្រណោះតែចេះខលមក​ ហេីយខលទៅសួរនាំមិនខ្ចីលេីកទៀត។ មុខចឹងតែជិះជាងស្ទាវទៀត​ ជ្រេគេជ្រេឯងពេញផ្លូវ​ ហួសចិត្ត។ ជួយស៊ែរអោយវាបានឃេីញផង។”