កាលពីព្រឹកម្សិលមិញនេះមានគណនីហ្វេសប៊ុកឈ្មោះ Nhom Net បានបង្ហោះរូបភាព និងវីដេអូរបស់ប្អូនប្រុសពិការជើងទាំងពីរម្នាក់ ដោយទឺកមុខស្រងូតស្រងាត់ជាមួយនឹងសារថា ប្អូនប្រុសចង់បានជើងជ័រដើម្បីរត់លេងនឹងគេ ដែលបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានអារម្មណ៍ក្ដុកក្ដួលជាខ្លាំង ។
មុននេះបន្តិចមានគណនីមួយទៀត បានបញ្ជាក់ថាប្អូននឹងទទួលបានជើងសិប្បនិម្មិតដោយឥតគិតថ្លៃ។ ក្នុងខ្លឹមសារនៃសារនេះបានសរសេរថា៖
“ចំពោះករណីនេះក្នុងនាម នាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមថ្លែងអំណរគុណដល់ម្ចាស់ផេកដែលផ្តល់ដំណឹង ហេីយកុមារនេះនឹងត្រូវបញ្ជូនទៅទទួលសេវាស្តារកាយសម្បទា ( ទទួលជេីងសិប្បនិម្មិត ) ដោយឥតគិតថ្លៃ នឹងទទួលបានប្រាក់ឧបត្ថម្ភធ្វេីដំណេីរ នឹងហូបចុក នៅមណ្ឌលស្តារ ខេត្តសៀមរាប”៕
Loading...