បើយោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្ដម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា៖
សូមគោរពរាយការណ៍ជូនជ្រាបដ៍ខ្ពង់ខ្ពស់
នៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៩ នេះមានក្រុមប្រជាពលរដ្ឋប្រមាណជាង ១០០ គ្រួសារបាននាំគ្នាមកយកដើមឈើមកបាំងបិទផ្លូវជាតិលេខ ៤ នៅចំណុចភូមិចំណោតរាមឃុំបិតត្រាង(អូរត្រាវ) ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
ហេតុការណ៍យកគល់ឈើឬមែកឈើមកដាក់របាំងបិទផ្លូវនេះដោយសារក្រុមប្រជាពលរដ្ឋទាំងនោះគាត់តវ៉ា
ជាមួយនឹងការចុះអនុវត្តដីការបស់ តុលាការលើដី លោក ជុំ សាវុធ ស្ថិតនៅទីតាំងខាងលើ ។
ប៉ុន្តែដល់ម៉ោងប៉ុន្មានជិត៩:០០ព្រឹកនេះនគរបាលបានរៀបចំបំបែកនិងសម្រួលសណ្តាប់ធ្នាប់អោយធ្វើចរាចរណ៍ធម្មតាវិញហើយ ហើយក្រុមប្រជាពលរដ្ឋដែលនាំគ្នាតវ៉ាក៏បានបែកខ្ញែក
គ្នាទៅវិញដែរ ។
បើតាមលោកមេឃុំបិតតាំង លោក មៀច ចាន់ អោយដឹងថានៅវេលាព្រឹកថ្ងៃទី ១៨ខែមេសាឆ្នាំ ២០១៩ នេះតុលាការខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបានធ្វើការចុះអនុវត្តដីកានៅលើដីរបស់លោក ជុំ សាវុធ ដែលត្រូវបានក្រុមប្រជាពលរដ្ឋអនាធិបតេយ្យមកពីតំបន់ផ្សេងៗប្រមាណជា ៣០០ គ្រួសារបាននាំគ្នាមកធ្វើខ្ទម ដើម្បីយកដីរបស់លោកជំុ សាវុឌ្ឍ នៅចំណុចភូមិចំណោតរាមឃុំបិតត្រាងស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
រហូតមកដល់ម៉ោងប៉ុន្មានជា ១០ ព្រឹកនេះឃើញថាសកម្មភាពរុះរើខ្ទមអនាធិបតេយ្យសង់នៅលើដីកម្មសិទ្ធិរបស់លោកជុំ សាវុឌ្ឍ នេះត្រូវបានដំណើរការដោយរលូនបានប្រមាណជា ៩០ ភាគរយហើយដោយមិនមានការចាប់ចងប្រជាពលរដ្ឋណាម្នាក់នោះទេ ។
លោកមេឃុំ បញ្ជាក់ជូនថាក្រុមប្រជាពលរដ្ឋប្រមាណជាង ៣០០ គ្រួសារនេះខ្លះមកពីសង្កាត់លេខ ១ ក្រុងព្រះសីហនុខ្លះមកពីតំបន់ពយម៉ាចូវ ខ្លះមកពីតំបន់ឃុំបិតត្រាំង ឃុំបឹងតាព្រហ្មនិងតំបន់មួយចំនួននៃស្រុកកំពង់សិលានៅខេត្តព្រះសីហនុ ក្រៅពីនេះគឺមានក្រុមប្រជាពលរដ្ឋខ្លះមកតាមមេខ្យល់អូសទាញមកពីខេត្តដទៃផងដែរមានដូចជា ខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែងខេត្តស្វាយរៀងនិងខេត្តកំពង់ស្ពឺជាដើម ៕ ប្រភព៖ មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ
វីដេអូ៖