ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានកន្លងផុតទៅហើយ ដែលចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ ដែលយើងឃើញថាប្រជាជនកម្ពុជាបានប្រារព្ធពិធីយ៉ាងសប្បាយរីករាយតាំងពីមុនចូលឆ្នាំ ដែលមានដូចជា បុណ្យភូមិ និងសង្ក្រាន្ត ដើម្បីលេងល្បែងប្រជាប្រិយផ្សេងៗ ការរាំលេងកំសាន្តបែបប្រពៃណី និងមានកម្មវិធីជាច្រើនទៀត។
ងាកមកមើលប្រទេសថៃវិញ ក៏មិនខុសពីប្រទេសកម្ពុជាដែរ ដែលបានប្រារព្ធពិធីបុណ្យចូលឆ្នាំ ។ នៅក្នុងនោះផងដែរ សម្រាប់សង្ក្រាន្តឆ្នាំនេះ ទស្សនិកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែមានការចូលរូមពី កញ្ញា Baifern Pimchanok ដែលជាតួឯកស្រីក្នុងរឿង “Friend Zone” បានតុបតែងខ្លួនជា ព្រះនាងទុង្សទេវី យ៉ាងស្រស់ស្អាត នៅក្នុងក្បួតហែរដើម្បីអបអរពិធីបុណ្យឆ្នាំថ្មី ។
កញ្ញា Baifern តុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់បុរាណពណ៌ក្រហម រំលេចដោយពណ៌មាស ជាមួយគ្រឿងអលង្កការផ្សេងៗទៀតយ៉ាងស្រស់ ហើយដៃខាងស្ដាំរបស់នាងមានកាន់ កងចក្រ ដៃខាងឆ្វេងកាន់ ខ្យងស័ង្ខ ថែមទាំងមានយានជំនិះជាគ្រុឌពណ៌ក្រហមផងដែរ ។ នាងត្រូវបានប្រជាជនថៃកោតសរសើជាខ្លាំងថា ពិតជាសាកសម និងស្រស់ស្អាតមែនទែន ៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាកម្រងរូបភាពជាច្រើនខាងក្រោមនេះ៖