ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុថា ចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នេះតទៅ ដោយសារតែឥទ្ធិពលនៃជ្រលងសម្ពាធទាបបានអូសបន្លាយលើកម្ពុជា នឹងធ្វើឱ្យមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ក្នុងកម្រិតពីខ្សោយទៅបង្គួរ ។ តែចាប់ពីថ្ងៃទី ១៩ ខែមេសា ទៅ ឥទ្ធិពលនៃជ្រលងសម្ពាធទាប និងចុះខ្សោយ ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
ចាប់ពីថ្ងៃទី១៩-២៤ ខែមេសា បណ្តារាជធានី-ខេត្តមួយចំនួន ភ្លៀងកក់ខែចុះខ្សោយ អាចនឹងមានកន្លែងខ្លះស្ទើរតែគ្មានទាំងស្រុង ។ ចំណែកសីតុណ្ហភាពអតិបរិមានឹងបន្តកើនឡើង ក្នុងចន្លោះពី៣៧-៤០អង្សាសេ ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់បងប្អូនបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ព្រោះរយៈពេលអន្តរកាលមិនទាន់ឆ្លងផុតទៅរកប្រក្រតីភាពឡើងវិញនោះទេ ៕