អ្នកនៅកូរ៉េចាំទទួល! តារាល្បីៗត្រៀមហោះហើរទៅហើយ ដើម្បីរកមូនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

0
798
Loading...

នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ នឹងមានព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៍ធំមួយនៅប្រទេសកូរ៉េ ដែលមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ដើម្បីស្វែងរកមូនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីអបអរសាទរដល់សង្ក្រានឆ្នាំថ្មី ។

អ្វីដែលកាន់តែពិសេសនោះ គឺនឹងមានការរាំវង់ប្រពៃណីខ្មែរដែលធំជាងគេ ដើម្បីបំបែកកំណត់ត្រាប្រចាំឆ្នាំ២០១៩ ។ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ មានការចូលរួមពីតារាល្បីៗជាច្រើនដូចជា ឡូរ៉ា ម៉ម, ខេម, វុទ្ធា, បាន ម៉ុន្នីល័ក្ខ, ចាន់ សម័យ, យូរី និង Bmo Tampo។

ចំពោះកម្មវិធីនេះ ចូលរួមដោយមិនគិតថ្លៃ ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង ១០យប់ អាសយដ្ឋាន ទីក្រុងប៊ូសាន សួនឧទ្យាន សាមណាក់ ៕