អីយ៉ា! សង្ក្រានព្រៃវែងឆ្នាំនេះ រៀបចំយ៉ាងល្អអស់ទាស់តែម្ដង

0
1355

កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលជាថ្ងៃទី២ នៃកម្មវិធីចូលឆ្នាំខ្មែរ នៅឯខេត្តព្រៃវែង មានរៀបចំពិធីហែលក្បួនសង្ក្រានព្រៃវែង ពីវត្តសំសមី ដល់ទីលានខាងលិចទីបញ្ជាការដ្ឋានសឹករងខេត្ត ដែលមើលទៅពិតជាល្អខ្លាំងណាស់ និងបានទទួលការចាប់អារម្មណ៍ខ្លាំងផងដែរពីសំណាក់ប្រជាពលរដ្ឋ ក៏ជាភ្ញៀវជាតិ និងអន្តរជាតិ ។

ក្នុងនោះគេក៍ឃើញមានវត្តមានរបស់កញ្ញា រឿន ណាត ដែលត្រូវបានជ្រើសរើសជាទេវតាឆ្នាំថ្មី តុបតែងខ្លួនជាព្រះនាងទុង្សាទេវី ក្នុងឈុតប្រពៃណីពណ៌ក្រហម លាយមាស ជាមួយនឹងគ្រឿងអលង្ការដ៏ស្រស់ស្អាត។ នេះជាការលើកកម្ពស់រប្បធម៌របស់ខ្មែរមួយយ៉ាងល្អ និងបានបង្ហាញដល់ភ្ញៀវទេសចរឱ្យបានឃើញនូវវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា ។ ទស្សនិកជនជាច្រើនបានមានមតិថាសង្ឈឹមថាឆ្នាំក្រោយនឹងមានពិធីដង្ហែក្បួននេះទៀត ជាមួយនឹងការរៀបថំឱ្យកាន់តែល្អជាងនេះ ។

តោះមកទស្សនាកម្រងរូបភាពជាច្រើនក្នុងថ្ងៃសង្ក្រាន្តព្រៃវែងខាងក្រោមនេះ៖

Loading...