បើយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពីថ្ងៃទី១៣ ដល់១៧ ខែមេសា ឆ្នាំ២០១៩ ឲ្យដឹងថា អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានជិត៦០នាក់ ខណៈអ្នករបួសធ្ងន់ស្រាលមានជាង២០០នាក់។
របាយការណ៍នេះបានកត់ត្រាប្រចាំថ្ងៃ អំពីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៥ថ្ងៃគឺ គិតចាំពីថ្ងៃទី១៣ ដល់១៧ ខែមេសា ចំនួនអ្នកស្លាប់ទាំងអស់មាន៥៩នាក់ អ្នករបួសធ្ងន់ស្រាលមាន២៣៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន១៣៤លើក។
ក្នុងនោះដែរ នៅថ្ងៃទី១៤ ជាថ្ងៃដែលមានអ្នកស្លាប់ច្រើនជាងគេ គឺមានចំនួន១៧នាក់ នៅថ្ងៃទី១៣ មានចំនួន១៤នាក់ និងនៅថ្ងៃទៅ១៥ មានចំនួន១៣នាក់៕ ប្រភព៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
Loading...