កុំចេះតែហ៊ាន! នារីថៃម្នាក់ ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីពាក់អាវស្ដើងខ្លាំង និងប្រកាសរកអ្នករួមភេទតាមបណ្ដាញសង្គម ក្នុងថ្ងៃសង្ក្រាន្ត

0
1311

ថៃ៖ នារីម្នាក់ដែលត្រូវបានគេដឹងថាជាភេទទី៣ ត្រូវបានប៉ូលីសឃាត់ខ្លួនក្រោយពីស្លៀកពាក់ស៊ិចស៊ីជាអាវស្ដើង មិនពាក់អាវទ្រនាប់មើលឃើញសុដន់ មកលេងសង្ក្រាន្តនៅតាមដងផ្លូវនៃខេត្តបូរីរាម ប្រទេសថៃ។ លើសពីនេះទៅទៀត អ្នកបានបង្ហោះរូបថតរបស់នាង អមជាមួយនឹងសារបបួលអ្នក follow នាងនៅលើបណ្ដាញសង្គមមករួមភេទ ដោយសរសេរថា៖ “តើចង់រួមភេទឬទេ បន្ទាប់លេងបាញ់ទឹករួចមក?”

បន្ទាប់ពី ការបង្ហោះបែបចំណង់តណ្ហារបស់នាងភ្លាម ត្រូវបានអ្នកលេងបណ្ដាញសង្គមថៃបានចែករំលែកយ៉ាងលឿន និងបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំង ។ អាជ្ញាធរថៃបានបើកការស៊ើបអង្កេត ស្វែងរក និងចាប់ខ្លួននាងជាជនសង្ស័យកាលពីម្សិលមិញថ្ងៃទី ១៨ ខែមេសា ។

នារីភេទទី៣ អាយុ ១៨ឆ្នាំរូបនេះ ត្រូវបានគេចោទប្រកាន់ពីបទរំខានជាសាធារណៈ ហើយត្រូវបានពិន័យជាប្រាក់ ២០០០បាត (ប្រហែលជា ៦៥ដុល្លារ) ចំពោះទង្វើរបស់នាង។

លោក Phuttipong Warin បានបន្ថែមទៅកាន់សារពត៌មានថៃមួយថា នាងមានអារម្មណ៍ដឹងខុស ហើយចង់សុំទោសជាសាធារណៈ។ នាងបានបញ្ជាក់ថានាងនឹងមិនធ្វើរឿងបែបនេះម្តងទៀតទេ។

គួរបញ្ជាក់ផងដែរ មុនពេលថ្ងៃសង្ក្រាន្ត អាជ្ញាធរថៃបានក្រើនរំឭកដល់ពលរដ្ឋរបស់ខ្លួនរួចហើយថា មិនអនុញ្ញាតិបង្ហោះរូបស៊ិចស៊ី និងគ្រឿងស្រវឹងឡើយ បើមិនដូច្នោះទេ នឹងត្រូវពិន័យជាប្រាក់រហូតដល់ ៣០០០ដុល្លារ ឯណោះ ៕

Loading...