Loading...
ខេត្តត្បូងឃ្មុំ៖ កាលព្រឹកមិញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយ រថយន្ដបែនដឹកថ្មមួយគ្រឿង បានបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមានជនរងគ្រោះ២នាក់ បានស្លាប់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ផ្សេងទៀត។
តាមសេចក្ដីរាយការណ៍ពត៌មានបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង ម៉ោងប្រមាណ ៨ព្រឹកមិញនេះ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕