មិនធម្មតាមែន! គ្រាន់តែដាំផ្លែត្រសក់​ផ្អែមសាកល្បងសោះ​ ឧកញ៉ា មុ៉ង ឫទ្ធី ទទួលបានផលជិត ១ម៉ឺនផ្លែឯណោះ

0
2431
Loading...

ម៉ោងប្រហែល ៣ កន្លះរសៀល ថ្ងៃទី ១៩ ខែមេសានេះ លោកឧកញ៉ា មុ៉ង ឫទ្ធី បានបង្ហោះសារមួយ បង្ហាញពីការទទួលបាននូវជោគជ័យក្នុងការដាំផ្លែត្រសក់ផ្អែម ដោយសារបានផលយ៉ាងគាប់ចិត្ត។ ខាងក្រោមនេះជាសារទាំងស្រុងរបស់គាត់៖

ភរិយា​ខ្ញុំ​គាត់​នៅមិន​ស្មៀមទេ​បេីទោះបី​ជា​លោកគ្រូពេទ្យ​ហាមឃាត់​មិនអោយ​ធ្វេី​ការ​អីក៏​ដោយ​ ជារាងរាល់ថ្ងៃ​គាត់​តែងតែ​ដឹកនាំ​កូនចៅ​ធ្វេី​នេះ​ធ្វើ​នោះ​ជាប្រចាំ​ រីឯចំណែក​ខ្ញុំ​វិញ​ក៏មិនចេះដេកនៅ​ស្ងៀម​ដែរ​ ហេតុ​តែ​និស្ស័យ​ចង់តែ​ ប្រកបមុខ​អាជីវកម្ម​កសិកម្ម​ចេះតែដាំ​ និង​ចិញ្ចឹម​ជាក់ស្តែង​វេលាម៉ោង​៨ព្រឹក​ថ្ងៃ​សុក្រ​ទី​១៩ខែមេសា​នេះ​ ខ្ញុំបាន​ចុះមក​ពិនិត្យ​មេីលការដាំ​ត្រសក់​ផ្អែម​សាកល្បង​ សាជាថ្មី​ម្ដង​ទៀត​ដែល​ទទួល​បានជោគជ័យគួ​ជាទី​មោទនៈ​បំផុត​​ នៅលេីផ្ទៃដី​​ដែលមិនធ្លាប់​បានប្រេី​ប្រាស់​សោះតាំង​ពី​បូរាណ​មក​ ដាំនៅលេីផ្ទៃដី​ប្រមាណ​ជា​បីពាន់​ម៉ែត្រការ៉េ​តាមរបៀប​សាមញ្ញ​បំផុត​អាចទទួល​បានផលជិត​មួយមុឺន​ផ្លែ​ អាច​ស្មេីនិង​ម្ភៃតោន​ ៕