អីក៏សាហាវម៉្លេះ! បុរសម្នាក់សម្លាប់មិត្តស្រីរបស់ខ្លួន ព្រោះតែមានមិត្តរួមថ្នាក់ជាប្រុសច្រើនពេក

0
1277
Loading...

កាលពីថ្ងៃព្រហស្បតិ៍ទី ១១ ខែមេសា និស្សិតឥណ្ឌូនេស៊ីអាយុ ២០ ឆ្នាំម្នាក់ត្រូវបានរកឃើញស្លាប់នៅឯកន្លែងស្នាក់នៅរបស់នាងនៅ Singaraja កោះបាលី។ នារីរងគ្រោះដែលត្រូវបានស្គាល់ថាជា Ni Made Ayu Serli Mahardika ត្រូវបានមិត្តភក្តិរបស់នាងរកឃើញស្លាប់ បន្ទាប់ពីពួកគេមិនបានឃើញនាងមករៀនអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ អាជ្ញាធរបានសន្និដ្ឋានដំបូងថា នេះជាករណីឃាតកម្ម។

យោងតាម Coconuts Bali អាជ្ញាធរឥណ្ឌូនេស៊ីបានចាប់ខ្លួនជនសង្ស័យម្នាក់ នៅប៉ុន្មានម៉ោងក្រោយពីសាកសពរបស់ក្មេងស្រីនេះត្រូវបានរកឃើញ។ ជនសង្ស័យរូបនេះមានអាយុ ២១ឆ្នាំ និងត្រូវបានកំណត់អត្តសញ្ញាណថាជា “KI” ។ ក្នុងអំឡុងពេលសាកសួរ KI ដែលជាមិត្តប្រុសរបស់ Serli បានសារភាពទៅប៉ូលីសថាគាត់បានសំលាប់របស់នាងនៅក្នុងកំហឹងនៃភ្លើងប្រច័ណ្ឌ ដោយសារតែនាងឧស្សាហ៍ជួបជុំគ្នាជាមួយមិត្តប្រុសរួមថ្នាក់ជាមួយគ្នា។

ជនសង្ស័យរូបក៏បានបន្ថែមទៀតថា នៅថ្ងៃទី ៨ ខែមេសា គាត់បានយកខ្នើយខ្ទប់មុខនារីរងគ្រោះ តែដោយសារនាងព្យាយាមរើបំរាស់ គេក៏បានដាលផ្ទៃមុខ និងបំពង់ករបស់នាង ហើយសង្កត់នាងរហូតដល់ដាច់ខ្យល់ស្លាប់។ ជនសង្ស័យបាននិយាយ គេពិតជាសោកស្ដាយខ្លាំងណាស់ ដោយសារមិនអាចគ្រប់គ្រងអារម្មណ៌ខ្លួនឯងបាន ដែលគាត់មិនបានដឹងថាខ្លួនបានធ្វើរឿងនេះឡើយ ៕

កន្លែងដែលនារីរងគ្រោះស្នាក់នៅ