Loading...
យោងតាម The Hollywood Reporter បានឱ្យដឹងថាតារាសម្ដែងជនជាតិម៉ាឡេស៊ី Michelle Yeoh នឹងមានវត្តមាននៅក្នុងរឿង Avatar របស់លោក James Cameron ដែលនាងនឹងសម្ដែងជាតួអ្នកវិទ្យាសាស្ត្រ គឺ Dr. Karina Mogue ។

គួររំលឹកឡើងវិញ ខ្សែភាពយន្តខ្នាតវែងរឿង Avatar ដែលត្រូវបានចាក់បញ្ចាំងកាលពី ២០០៩ នោះ នៅតែឈរនៅលើលំដាប់កំពូលជាខ្សែភាពយន្តដែលរកចំណូលពីទូទាំងពិភពលោកបានចំនួន ២,៧ពាន់លានដុល្លារអាមេរិក ។ រឿង Avatar នឹងមាន៤ភាគ ខណៈដែលភាគ ២ និង ៣ ត្រូវបានចាប់ផ្ដើមថតតាំងពីឆ្នាំ ២០១៧មកម៉្លេះ។ ចំពោះរឿង Avatar ភាគ២ វិញ នឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០។
ចំណែកឯ Michelle Yeoh បានសម្ដែងនូវអារម្មណ៍រំភើបដែលបានក្លាយជាតួអង្គមួយនៅក្នុងរឿងដ៏ល្បីល្បាញមួយនេះ។ Michelle Yeoh បានចូលរួមសម្ដែងក្នុងខ្សែភាពយន្តល្បីៗជាច្រើន ដូចជារឿង Jame Bong, Star Trek, Guardians Of The Galaxy ជាដើម៕