ខេត្តកណ្តាល៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនតាមបណ្តឹងរបស់ម្តាយនារីរងគ្រោះ ចោទពីបទរួមភេទជាមួយ អនីតិជនអាយុក្រោម១៥ឆ្នាំ នៅចំនុចភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ក្មេងស្រីរងគ្រោះមានឈ្មោះ ខ ស អ ភេទ ស្រី អាយុ ១៤ឆ្នាំ មុខរបរកម្មការិនី ។ ចំណែកបុរសដែលជាជនសង្ស័យ ឈ្មោះ គា វ៉ាន់ដេត ភេទ ប្រុស អាយុ ២៧ឆ្នាំ ជាជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
នៅមុនថ្ងៃកើតហេតុអ្នកទាំងពីរធ្លាប់ទាក់ទងស្រលាញ់គ្នា រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង៨និង៣០នាទី ជនសង្សយ័បានហៅជនរងគ្រោះ ឲ្យទៅលេងផ្ទះរបស់ខ្លួន រួចបានរួមភេទជាមួយគ្នាក្នុង១យប់ ពីរដង រយៈពេល ៦យប់កន្លងមកនេះ ។
លុះដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង១០ ម្ដាយរបស់ក្មេងស្រីរងគ្រោះតាមរកឃើញកូន ក៏ប្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ឲ្យឃាត់ខ្លួនជនសង្ស័យតែម្តងទៅ ។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនបានរួមភេទជាមួយជនរងគ្រោះមែន គឺក្នុងមួយយប់ ២ដង រយៈពេល ៦យប់មកហើយ ។ ពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕