ជាគំរូដ៏ល្អ! ព្រះសង្ឃវត្តដូនស្តើង ដាំបន្លែធម្មជាតិគ្រប់មុខ ឆាន់មិនអស់ ក៏ចែកដល់ពុទ្ធបរិស័ទជុំវិញវត្ត

0
2151
Loading...

ព្រៃវែង៖ នេះពិតជាគំរូមួយដ៏ល្អខ្លាំងណាស់ ព្រះសង្ឃវត្តដូនស្តើង នៅខេត្តព្រៃវែង បានដាំបន្លែធម្មជាតិជាច្រើនមុខ ទុកសម្រាប់ផ្គត់ផ្គង់ក្នុងវត្ត ដោយសារការដាំបន្លែច្រើន ឆាន់មិនអស់ ទើបធ្វើឲ្យព្រះសង្ឃនៅវត្តសិរិសាគរ ដូនស្ដើង បានចែកជូនទៅអ្នកភូមិដែលរស់នៅជិតៗវត្តថែមទៀតផង ។

តាមគណនីហ្វេសបុករបស់ វត្តសិរិសាគរ ដូនស្ដើង បានសរសេររៀបរាប់ថា បន្លែធម្មជាតិគ្រប់មុខ ឆាន់មិនអស់ យើងបានចែករំលែកដល់បរិសទ័ជុំវិញវត្ត ដើម្បីផ្តល់នូវសេចក្តីស្រលាញ់ រវាងវត្ត នឹងផ្ទះអ្នកស្រុក ហើយបង្រៀនគាត់ឲ្យចេះដាំ តាមព្រះសង្ឃវត្តដូនស្តើង ។

លើសពីនេះទៅទៀត ក្រៅពីការដាំបន្លែជាច្រើនមុខ នៅវត្តសិរិសាគរ ដូនស្ដើង ក៏បានចូលរួមដាំដើមឈើជាច្រើនពាន់ដើមផងដែរ ៕