គួរឱ្យកោតសរសើរ! អាយុទើបតែ៨ឆ្នាំសោះ ចេះស្រលាញ់បរិស្ថាន ចុះប្រមូលសំរាមតាមប្រឡាយទឹក ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីប្រជាជនថៃ

0
1635
Loading...

ហ្វេសប៊ុក៖ នៅក្នុងបណ្ដាញសង្គមខ្មែរ មួយខែចុងក្រោយនេះ យុវជនមួយក្រុមបានផ្ដួតផ្ដើមប្រមូលសម្រាមតាមប្រឡាយលូបឹងត្របែក ដោយស្ម័គ្រចិត្ដ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ ។

ដោយឡែកនៅឯប្រទេសថៃវិញ កាលពីប៉ុន្មានថ្ងៃមុននេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៏ដូច យុវជនប្រមូលសម្រាមក្នុងប្រទេសកម្ពុជាអីចឹង ដោយមានក្មេងប្រុសម្នាក់មានឈ្មោះថា កូសុីន ថាង៉ាម មានអាយុ ៨ឆ្នាំ ជាសិស្សសាលា សាយណាំយេន បានចំណាយពេលវេលាចុះទៅធ្វើការប្រមូលសម្រាមសម្អាតប្រឡាយទឹក ផាក់បាង ខេត្តភូគេត ប្រទេសថៃ តាំងពីដើមឆ្នាំមកម៉្លេះ។

រូបភាពរបស់កុមារារូបនេះ ត្រូវបានចែករំលែកពីមួយទៅមួយ រហូតរាប់ពាន់ដង នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលទទួលបានការកោតសរសើរពីប្រជាជនថៃថាជា ជនគំរូវ័យក្មេងរហូតលេចឮដំណឹងដល់ខាងរាជរដ្ឋាភិបាលថែមទៀតផង ។

ជាមួយគ្នានេះផងដែរ ប៉ូលីសដែលបម្រើការនៅ តំបន់ប៉ាតង់ ដែលមានលោក អនុធ័យ ចិន្តាមុនី ជាអ្នកដឹកនាំបានចុះទៅប្រគល់ប័ណ្ណសរសើរ អាវការពារ ព្រមទាំងអាហាររូបករណ៍ ទៅដល់កុមារា កូសុីន ថាង៉ាម ដែលកុមារារូបនេះបានបង្ហាញពីទង្វើដ៏ល្អ ព្រមទាំងជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងយុវជនផ្សេងៗទៀត ដើម្បីយកគំរូតាម ៕