ស្អាតកប់ហ្មង! រូបភាពជាច្រើនសន្លឹករបស់ DJ Soda ក្នុងថ្ងៃសង្ក្រាន្ត មើលទៅគួរឱ្យក្នាញ់ (រូបភាពច្រើន)

0
2562
Loading...

ទស្សនិកជនជាច្រើន ជាពិសេសយុវវ័យ ប្រហែលជាបានស្គាល់ហើយ DJ Soda ដែលជា DJ ល្បីមួយរូបរបស់ប្រទេសកូរ៉េ ។ នាងក៏ធ្លាប់បានមកសម្ដែង នៅក្នុងប្រទេសកម្ពុជាផងដែរ នៅក្នុងកម្មវិធីការប្រគុំតន្ត្រីដែលបានរៀបចំឡើង ដោយក្រុមហ៊ុនមួយ។

យ៉ាងណាមិញ នៅក្នុងសង្ក្រាន្តប្រទេសថៃ កាលពីប៉ុន្មានថ្ងៃមុននេះ គេឃើញ DJ Soda បានធ្វើឱ្យទៅប្រទេសថៃ និងបានស្លៀកពាក់បែបថៃ ទទួលបានការចាប់អារម្មណ៍ច្រើនផងដែរ ពីសំណាក់មហាជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ DJ Soda បានចូលរួមលេងបាញ់ទឹកផងដែរ ជាមួយនឹងសម្លៀកបំពាក់បែបស៊ិចស៊ីបន្តិច មើលហើយគួរក្នាញ់ខ្លាំងណាស់ ។ តោះកុំឱ្យខាតពេលយូរ សូមទស្សនារូបភាពជាច្រើនរបស់ DJ Soda ខាងក្រោមនេះ៖