ចង់ចូលក្រមខ័ណ្ឌការងាររដ្ឋ ជាប៉ូលីស ទាហាន គ្រូបង្រៀន គយ ចាប់ពី ៤៥០០ដុល្លារ ទៅ ៧៥០០ដុល្លារ ចុងក្រោយចាញ់បោកគេ១ភូមិ

0
1474
Loading...

យោងតាមហ្វេសប៊ុកផ្លូវការរបស់លោក ខាន់ ច័ន្ទសុផល បានបង្ហោះប្រាប់ឱ្យដឹងកាលពីម្សិលមិញនេះបានរៀបរាប់ អំពីប្រជាពលរដ្ឋមួយចំនួន បានចាញ់បោកមេខ្យល់ ឋានៈផ្កាយ ៣ ដែលពួកគេជឿជាក់ថា និងជួយដល់កូនចៅរបស់ខ្លួនអាចចូលបម្រើការនៅក្នុងក្រមខ័ណ្ឌការងាររដ្ឋបាន ដោយមិនចាំបាច់ប្រលងចូល តែចុងក្រោយអ្វីក៏មិនបាន។

ខាងក្រោមនេះជាសារទាំងស្រុងរបស់លោកលោក ខាន់ ច័ន្ទសុផល បានសរសេររៀបរាប់ថា៖

” ចង់ចូលប៉ូលីស 5000$ ទាហាន 5000$ គ្រូបង្រៀន 4500$ គយ 6000$ លទ្ធផលចុងក្រោយ ជនឆបោក
ទ្រី ណាត បោកលុយពលរដ្ឋអស់១ភូមិបានជាង ២០មុឺនដុល្លា។

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅស្រុកបារាយ៍ ខេត្តកំពង់ធំ ត្រូវបានចាញ់បោក ស្ត្រីជើងល្អម្នាក់ ដែលមានឈ្មោះ ទ្រី ណាត មុខរបរ ( ផ្កាយ ៣ ក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ) នេះបើតាមសំដីដែលអួតអ្នកភូមិ ! និង ប្តីឈ្មោះ ឃួន សុវណ្ណ ទាហានផ្កាយ១នៅអគ្គបញ្ជាការដ្ឋាន ឋានៈ ( នាយករងអធិការកិច្ច )។ 
ដោយប្រពន្ធលោក ឃួន សុវណ្ណ ឈ្មោះ ទ្រី ណាត បានដើរតួជា ផ្កាយ៣ ឋានៈខ្ពស់នៅក្រសួងមហាផ្ទៃ និងស្វាមី ចុះចែកអំណោយប្រជាជននៅតាមភូមិដាច់ស្រយ៉ាល ជាញឹកញយ ដើម្បីជាថ្នូរមកវិញនូវទំនុកចិត្តថាខ្លួន ពិតជា
អ្នកធំ មានខ្សែវល្ល៍ អាចឲ្យកូនចៅ អ្នកភូមិ ចូលធ្វើ ទាហាន ប៉ូលីស គ្រូបង្រៀន បានយ៉ាងងាយស្រួលមិនបាច់ប្រលង ដោយបង់ក្នុងម្នាក់ ៥០០០ ដុល្លារ » ៧៥០០ដុល្លារ ។

យ៉ាងហោចណាស់ ទិន្នន័យបឋមដែល ប្រពន្ធលោក ឃួន សុវណ្ណ ឈ្មោះ ទ្រី ណាត បានឆបោក ប្រជាពលរដ្ឋនោះ មិនក្រោម ២០នាក់នោះទេ ! ក្នុងនោះមានមេភូមិ គ្រូ បង្រៀន កម្មករ កសិករ ជាដើម សុទ្ធតែជឿលង់លើមនោគមន៍វិទ្យាបោកប្រាស់យ៉ាងស្លុងចិត្ត ដោយសរុបទៅមិនក្រោមជាង ២០មុឺនដុល្លាឡើយ ។

បច្ចុប្បន្ននេះ ប្រជាជនអ្នកស្រែចម្ការ ដែលចាញ់បោក នាងទ្រី ណាត បានសំណូមពរឲ អាជ្ញាធ័រ មានសមត្ថកិច្ច មេត្តា ជួយគាំពារ ផ្នែកច្បាប់ រកយុត្តិធម៍ ឲ្យពួកគាត់ផង ។

សុំបងប្អូនឃើញហើយជួយ share បន្តគ្នា កុំឲមានអ្នកចាញ់បោក បក្សពួកវាជាបន្តទៀត ។ ”

តែទោះជាយ៉ាងណា មិនទាន់មានការបកស្រាយអ្វីពីភាគីរងការចោទប្រកាន់នោះ ប្រសិនមានព័ត៌មានបន្ត យើងខ្ញុំនឹងជម្រាបជូនតាមក្រោយ ៕