ចុមយក្ស! លោក សា​ពូន​ ​មី​ដា​ដា​ កើតអីដល់ថ្នាក់ ព្យួរសេរ៉ូម អង្គុយលើរទេះ​រុញ បែបនេះ

0
1117
Loading...

ហ្វេសប៊ុក៖​ លោក សាពូន មីដាដា ដែលជាអតីតតារាចម្រៀងដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងផលិតកម្ម រស្មី ហង្សមាស កាលពីជាង ១០ឆ្នាំមុន ដោយសារតែស្នាដៃនិពន្ធបទចម្រៀងថ្មី ដូចជាបទ “បុរសម្នាក់ដែលគិតដល់អូន” “ជាប់បាក់ឌុបចប់ស្នេហ៏” និងបទ “និយមន័យស្នេហ៏” ជាដើម ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលនោះ ។

ដោយឡែក ស្រាប់គ្រាន់តែពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានបញ្ចាប់ភ្លាម លោក សាពូន មីដាដា បានចូលមន្ទីរពេទ្យអង្គុយលើរទេះរុញទៅវិញ ដោយឃើញដៃរបស់លោក មានព្យួរសេរ៉ូមទៀតផង ដែលធ្វើឲ្យមហាជនមួយចំនួនធំភ្ញាក់ផ្អើល ថាលោកកើតជំងឺអ្វីទើបដល់ថ្នាក់អង្គុយនៅលើរទេះរុញបែបនេះ ។

បើតាមរយៈហ្វេសប៊ុក លោក សាពូន មីដាដា ក៏បានបង្ហោះឱ្យដឹងថា៖ ”គ្រឿងក្នុងសត្វ គ្រឿងសមុទ្រ ស្រាបៀរ ស្រាវីស្កី បើមិនតមទេ នឹងដើរលែងរួចហើយសាពូន នេះជាការទូន្មានរបស់លោកគ្រូពេទ្យ ជំងឺសន្លាក់អាស៉ីត” ៕