ពូជសុនខ អាហ្វហ្គានីស្ថានបុរាណនេះ មានតាំងពី ៣៣០ឆ្នាំមុនគ្រឺះស្ដសករាជមកម៉្លេះ បើនិយាយពីតម្លៃពូជឆ្កែ ថ្លៃកប់ហ្មង

0
2308
Loading...

សម្រាប់សុនខប្រភេទនេះ ប្រហែលជាយើងត្រូវប្ដូរមកប្រើពាក្យបែបនេះវិញហើយគឺ “កំពូលសម្រស់សុនខ ដែលស្រស់ស្អាតបំផុត នៅលើពិភពលោក” ប៉ុន្តែប្រហែលជាមិនទាន់គ្រប់គ្រាន់ ក្នុងការពណ៌នាពីសម្រស់របស់ពួកវាបាននៅឡើយទេ។

ប្រភេទសុខនទាំងនេះ ជាពូជឆ្កែប្រម៉ាញ់ ដែលមានដើមកំណើតពី អាហ្វហ្គានីស្ថានបុរាណ ដោយសារតែមានរឿងព្រេងមួយចំនួនបានអះអាងថា ពូជឆ្កែនេះជាពូជអាហ្វហ្គានីស្ថានបុរាណ ដែលមានតាំងពី ៣៣០ឆ្នាំមុនគ្រឹះស្ដសករាជមកម៉្លេះ ។

បើនិយាយពីល្បឿនរត់វិញ ពួកវាអាចរត់បានរហូតដល់ល្បឿន ៦៤គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលជិតស្មើនឹង ល្បឿនរបស់សេះដែលរត់លឿនជាងគេក្នុងពិភពលោកគឺ ៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

មិនដូចអ្វីដែលយើងបានគិតឡើយ ពូជរបស់ពួកវាពេលនៅតូច កូនឆ្កែទាំងនេះមិនវារោមវែងៗឡើយ ពោលគឺដូចឆ្កែធម្មតាដែរ។

លោកអ្នកដែលចូលចិត្តចិញ្ចឹម និងស្រលាញ់សុខនប្រហែលជាចង់បានហើយមែនទេ? ប៉ុន្តែប្រសិនបើលោកអ្នកចង់បានពួកវាមកចិញ្ចឹមនោះ គឺតម្លៃមិនថោកឡើយ ព្រោះកូនឆ្កែពួកនេះមានតម្លៃខ្ទង់ ២០០០ – ២៥០០ ដុល្លារឯណោះសម្រាប់កូនឆ្កែមួយក្បាល ។

តោះ មកមើលកម្រងរូបភាពរបស់ពួកវាខាងក្រោមនេះ៖