កាលពីថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩ តារាសម្តែង កញ្ញា ស្រមោចខ្មៅ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួន ប្រតិកម្មទៅលើតៃកុងឡានក្រុមហ៊ុនកាពីតូលម្នាក់ ដោយនាងបាននិយាយថា តែកុងឡាននោះ បានលួចមើលស្រីៗ ចូលបន្ទប់ទឹកលើរថយន្តក្រុងនោះ ។
ខាងក្រោមនេះជាសារទាំងស្រុងដែលនាងបានបញ្ចេញប្រតិកម្មទៅលើតៃកុងឡាន៖
“ថ្ងៃនេះចង់និយាយពីអាមនុស្សចារឹកថោកម្នាក់ #ហេីយក៏សូមផ្ញេីជូនដល់ក្រុមហ៊ុនកាប់ពីតូលផង តាកុងឡានម្នាក់បានលួចមេីលស្រីៗចូលបន្ទាប់ទឹក ចារឹកថោកទាបណាស់ សំណាងហេីយឯងចេះមេីលមុខ មេីលក្រោយទាន់កុំអីដុំអាចម៍បាត់ #ខឹងនឹងអាសត្វនឹងដល់ហេីយ
ចង់និយាយទាំងពីពេលនឹងតែម្ដង តែបងខ្ញុំគាត់ប្រាប់ថាយេីងមិនទាន់ដល់ភ្នំពេញទេកុំទាន់និយាយទៅខ្លាចវាបេីកឡានម៉េចៗទៅពិបាកព្រោះមនុស្សនៅក្នុងឡានច្រេីន លេខឡាន 3A-2049ដែលចេញពីបាត់ដំបង ម្សិលមិញម៉ោង 4:30pm មេីលៗផងអ្នកជះិឡានក្រុង កាប់ពីតូល”៕
វីដេអូ៖
Loading...