Loading...
ម៉ាឡេស៊ី៖ រឿងដ៏ហួសចិត្តមួយបានកើតឡើងនៅក្នុងតំបន់ Semporna Sabah ប្រទេសម៉ាឡេស៊ី ដែលនារីម្នាក់បានទៅផ្សារ ដើម្បីទិញបង្កងយក្សយកមកធ្វើម្ហូប តែជាបែរជាទទួលបានបង្កងក្លែងក្លាយទៅវិញ ។
នារីម្នាក់នោះ បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីឱ្យអ្នកគ្រប់គ្នាមានការប្រុងប្រយ័ត្ន ខ្លាចចាញ់គេដូចជានាង ។ នាងបានប្រាប់ឱ្យដឹងថា នាងបានទិញបង្កងយក្សពីផ្សារក្នុងតម្លៃសមរម្យ ពេលមកដល់ផ្ទះរៀបចំធ្វើម្ហូប នាងបានកាត់ខ្សែដែលចងបង្កងនេះ ដើម្បីលាងសម្អាតវា ប៉ុន្តែនាងបានរកឃើញថានៅក្នុងបង្កងនោះមិនមែនជាសាច់បង្កងឡើយ តែជំនួសមកវិញគឺសាច់មាន់ និងសាច់ត្រី ។
បន្ទាប់រឿងរ៉ាវនេះ បានបង្ហោះនៅលើបណ្ដាញសង្គមធ្វើឱ្យប្រជាជនម៉ាឡេស៊ីជាច្រើន សម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយសារតែអ្នកលក់គិតតែពីចំណេញលុយ មិនបានគិតពីភាពស្មោះត្រង់៕