កំសត់ម៉្លេះ! ខ្វះបន្ទប់រៀន ខ្វះសម្ភារៈសិក្សា តែអ្នកគ្រូចិត្តល្អនៅខិតខំបង្រៀនសិស្សបានយ៉ាងល្អ

0
2018
Loading...

ហ្វេសប៊ុក៖ បើយោងតាមហ្វេសប៊ុកផ្លូវការរបស់ឈ្មោះថា អ៊ុំ ម៉ាឡា – Um Mala បានបង្ហោះរូបភាព របស់អ្នកគ្រូដ៏ស្រស់ផូរផង់ម្នាក់ កំពុងបង្រៀនកូនសិស្ស នៅក្រោមក្រណាត់ពណ៌ខ្មៅ គ្មានបន្ទប់រៀនត្រឹមត្រូវទេ ។

គាត់បានបញ្ជាក់ថា សាលារៀនមួយនេះ ដែលកសាងដោយសមាគមព្រះពុទ្ធសាសនា និងទទួលការជួសជុលជាថ្មីដោយអង្គការ លំនៅស្ថានសកល តែដោយសារឆ្នាំនេះសិស្សកើនឡើងច្រើនពេក ហើយសាលាដោះស្រាយមិនទាន់មានតែរៀននៅក្រោមដើមឈើនេះហើយ ។

គួរបញ្ជាក់ដែរ សាលារៀននេះ ស្ថិតនៅភូមិទួលព្រំពី ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ហើយបច្ចុប្បន្នកំពុងខ្វះខាតសម្ភារៈមួយចំនួនដូចជា៖

  1. តុ ១៦
  2. ក្តារខៀន ៣
  3. ធុងទឹក ៦
  4. តុគ្រូ ៣
  5. អគ្គិសនី
  6. សម្ភារៈសិក្សាមួយចំនួនទៀត

ប្រសិនបើបងប្អូនចង់ជួយអាចទាក់ទងតាម 012654782 (Sovida Tevy Chhun Sothy)