ហ្វេសប៊ុក៖ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ត្រូវបញ្ចប់ទៅហើយ យ៉ាងណាមិញ នៅក្នុងព្រឹត្ដិការណ៏បុណ្យចូលឆ្នាំ ប្រពៃណីជាតិនាំខ្មែរនេះ យើងសង្កេតឃើញថា មានករណីគ្រោះថ្នាក់ចរាចរណ៏ជាច្រើនបានកើតឡើង បណ្ដាលឲ្យមនុស្សស្លាប់ផងដែរ។ ទន្ទឹមនឹងនេះដែរ ករណីចោរកម្មក៏ឃើញមានកើតឡើង ។
ជាក់ស្ដែង យោងតាមរយៈនារីម្នាក់ដែលមានគណនី ហ្វេសប៊ុក ឈ្មោះថា Sinuon Soueng បង្ហោះប្រាប់ពីរឿងហេតុមួយ កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៩ ដើម្បីជាការដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋយើងមានការប្រុងប្រយ័ត្ន។
ក្នុងអត្ថន័យនៃសារនោះបានរៀបរាប់ថា៖ “យប់មិញគ្រួសាររបស់ខ្ញុំបានធ្វើដំណើរ ចេញពីស្រុកតាមបណ្ដោយផ្លូវជាតិលេខ៣ ហើយបានជួបនឹងពួកចោរមួយក្រុមវាបានយកដុំថ្មគប់កញ្ចក់ឡានរបស់ខ្ញុំ ធ្វើអោយប៉ាខ្ញុំគ្រោះថ្នាក់ផងដែរ ហើយទីតាំងនៅគីឡូទី៤០ ដូចនេះខ្ញុំសុំសំណូមពរអោយអាជ្ញាធ័រនៅកន្លែងនឹង ជួយចុះមើលផង ព្រោះថាមិនមែនមានតែឡានខ្ញុំទេ ដែលជួយរឿងនេះ ដូច្នេះសូមបងប្អូនធ្វើដំណើរ ប្រុងប្រយ័ត្នទាំងអស់គ្នានឹងជួយស៊ែរអោយបូលីសនៅគីឡូ៤០បានឃើញ នឹងមានវិធានការដោះស្រាយដល់ពួកបាតសង្គមនេះផង” ។
ដូច្នេះ នេះជាសារដាស់តឿនមួយឱ្យបងប្អូនយើងមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាអំពើរចោររកម្មអាចកើតមានគ្រប់រូបភាព ៕