ហ្វេសប៊ុក៖ មុននេះបន្តិច បើតាមគណនីរបស់លោក អុឹម ជីវ៉ា បានសរសេររៀបរាប់ពីជីវិតកំសត់របស់តារាកំប្លែងនាយ តាក់ស៊ី ដែលគាត់នឹងលាឈប់ពីសិល្បៈ ដើរតាមព្រះធម៌ជារៀងរហូតហើយ ដោយសារបញ្ហាជំងឺរបស់គាត់មានច្រើនពេក និងប្រាប់ឱ្យប្រពន្ធរកអ្នកថ្មីថែមទៀតផង។
ខាងក្រោមនេះជាអ្វីដែលគណនីលោក អុឹម ជីវ៉ា បានសរសេររៀបរាប់៖
ជួយ Share លើកទឹកចិត្តគាត់១ផង អាណិតតារាកំប្លែងនាយតាក់សុីណាស់ ផ្អាកពីសិល្បៈបែជាទៅបួសព្រះសង្ឃរហូត ដោយសាតែជំងឺរុាំរ៉ៃខ្លាំងពេក !!
ខ្ញុំស្គាល់បងតាក់សុី១៤ឆ្នាំហើយក្នុងឆ្នាំ២០០៥ គឺតាំងពីគាត់កំប្លែងនៅទូរទស្សន៍ប៉ុស្តិលេខ៣ម៉្លេះ គាត់ខំប្រឹងប្រែងតស៊ូនិងសិល្បៈណាស់បានតិចតួចគាត់មិនដែលមាត់ករដូចគេទេអោយតែហៅគាត់ទៅកំប្លែង ! កន្លងមកខ្ញុំនិងគាត់មិនសូវជាបានជួបគ្នាទេដោយសាររវល់រៀងៗខ្លួន តែអ្វីដែលធ្វើអោយខ្ញុំភ្ញាក់ផ្អើល និងហួសចិត្តនោះគឺ ខ្ញុំកំពុងតែអង្គុយហូបបាយស្រាប់តែគាត់ដើរមកប្រាប់ខ្ញុំថា៖ ជីវ៉ាអើយបងជិតផ្អាកពីសិល្បៈហើយ ខ្ញុំសួរគាត់វិញថា ថីបានបងឯងឈប់?? គាត់ថាគាត់ទៅបួសរហូត !!
ខ្ញុំសួរថា ចុះក្រុមគ្រួសារប្រពន្ធកូន? គាត់ឆ្លើយថា ខ្ញុំទៅបួសនេះគឺមិនយកអ្វីទៅទាំងអស់គឺសុំផ្ញើខ្លួនតែលើព្រះសង្ឃទេ ហើយខ្ញុំក៏បានប្រាប់ប្រពន្ធខ្ញុំដែរថា អោយគាត់ទៅរកអ្នកណាថ្មីទៅ ខ្ញុំសុខចិត្តលះបងទាំងអស់ !!! បងតាក់សុីគាត់និយាយទាំងទឹកមុខក្រៀមក្រំថា ខែ៥ គឺខែឧសភានេះបងទៅបួសហើយ រាល់ថ្ងៃបងមិនអាចទប់ និងជំងឺទឹកនោមផ្អែម និងជំងឺផ្សេងទៀតបានទេ គឺបងពិបាកទ្រាំណាស់ប្អូនអើយ ពេលខ្លះថប់ដង្ហើមសន្លប់ស្ទើរាល់ថ្ងៃក៏មាន ។ ខ្ញុំប្រាប់គាត់ថាម៉េចក៏បងមិនទៅពេទ្យគាត់ថាគាត់ទៅអស់ហើយតែពិបាកណាស់អូនអើយ គាត់និយាយទាំងទឹកមុខក្រៀមក្រំ ។ ខ្ញុំពិតជាអាណិតបងតាក់សុីណាស់ អ្វីដែលខ្ញុំអាចជួយបងបានមានតែផ្តល់កម្លាំងចិត្តអោយបងឆាប់ជាពីជំងឺ សូមបងកុំអស់សង្ឃឹម ៕