គួរឱ្យខ្លាច! រញ្ជួយ​ដី​កម្រិត ៦,១ រុិច​ទ័​រ​នៅ​ហ្វីលីពីន បានធ្វើឱ្យអគារខ្ពស់មួយយោលខ្ចាយទឹកចេញ (មាន​វីដេអូ​)

0
608
Loading...

​ភីលីពីន៖ កាលពីថ្ងៃទី២២ ខែមេសា ២០១៩ ម្សិលមិញ​នេះ ហេតុការណ៍​រញ្ជួយ​ដី​កម្រិត ៦,១ រ៉ិ​ច​ទ័​រ ​បាន​កើតឡើង​ក្បែរ​ក្រុង Bodega លើ​កោះ Luzon នៃ​ប្រទេស​ហ្វីលីពីន។ បើយោងតាម​ CNN បានឱ្យដឹងថា យ៉ាងហោចណាស់​មានការ​រញ្ជួយ ៥២លើក ឯណោះ ។​

យ៉ាងហោចណាស់មានមនុស្ស​ចំនួន ៧ នាក់​បាន​រងរបួស​ស្រាល បន្ទាប់ពី​ធ្លាក់​ពិ​ដាន​នៅ​កន្លែង check-in របស់​អ្នកដំណើរនៅប្រលានយន្តហោះ ហើយប្រតិបត្តិ​ការណ៍​នៅ​ព្រលានយន្តហោះ​អាច​នឹងត្រូវ​ពន្យារ ២៤ ម៉ោង​ដោយសារតែ​ការខូចខាត ។

តាមព័ត៌មានបឋម ក៏បានឱ្យដឹងផងដែរថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៨ នាក់​បាន​ស្លាប់​នៅក្នុង​ខេត្ត​Pampanga។​

​យ៉ាងណាមិញ អគារ Penthouse ដ៏​ខ្ពស់​មួយ​ខ្នង​បាន​ខ្ចាយ​ទឹក​ពី​អាង​ហែល​ទឹក​ធ្លាក់ចុះ​មកក្រោម ស្រប​ពេលដែល​គ្រោះ​រញ្ជួយ​ដី​កើតឡើង នឹងត្រូវថតបានដោយប្រជាជនភីលីពីន ដែលមើលទៅគួរឱ្យខ្លាច ៕

​សូម​ទស្សនា​វីដេអូ​ខាងក្រោម ៖

Posted by Michael Rivo on Monday, April 22, 2019

Posted by Michael Rivo on Monday, April 22, 2019