ឡូយម៉េស! ក្រសួងហិរញ្ញវត្ថុថៃ គម្រោងចែកលុយដល់ប្រជាជនខ្លួន សម្រាប់ដើរលេងកម្សាន្តក្នុងស្រុក

0
1406
Loading...

ថៃ៖ តាមរយៈក្រសួងហិរញ្ញវត្ថុថៃបាននិយាយថា ខាងក្រសួងកំពុងចាប់ផ្តើមកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មីមួយ ក្នុងការជំរុញវិស័យទេសចរណ៍ក្នុងប្រទេស ដោយផ្តល់ឱ្យប្រជាជនថៃម្នាក់ចំនួន ១,៥០០បាត (ខ្ទង់ ៥០ដុល្លារ) ។

លុយឧបត្ថម្ភទាំងនេះ គឺដើម្បីចំណាយសម្រាប់ពួកគេធ្វើដំណើរកម្សាន្តទៅកាន់ខេត្តចំនួន ៥៥ ក្រោមយុទ្ធនាការផ្សព្វផ្សាយ។ ចំពោះប្រជាជនថៃដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅអាចមានសិទ្ធិចុះឈ្មោះសម្រាប់កម្មវិធីនេះ ហើយប្រាក់ចំនួន ១,៥០០បាត នឹងបញ្ចូលទៅក្នុងគណនីធនាគាររបស់ពួកគេ។

ប្រភពមួយពីក្រសួងហិរញ្ញវត្ថុថៃបានឱ្យដឹងថា ពួកគេកំពុងសហការជាមួយក្រសួងទេសចរណ៍ និងកីឡា និងធនាគារ Krung Thai សម្រាប់យុទ្ធនាការនេះ ហើយទទួលបានកំណត់ថវិការហូតដល់ ១៥ ពាន់លានបាត (ខ្ទង់ ៥ពាន់លានដុល្លារ)។ ហើយពួកគេនឹងស្នើកម្មវិធីនេះទៅឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak និងគណៈរដ្ឋមន្ត្រីដើម្បីពិចារណាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួរបញ្ជាក់ផងដែរ ក្រសួងហិរញ្ញវត្ថុថៃ មានបំណងធ្វើយុទ្ធនាការនេះឱ្យបានមុនខែកក្កដា ឆ្នាំ២០១៩ នេះ ហើយរំពឹងថានឹងមានប្រជាជនថៃប្រមាណ ១០លាននាក់ នឹងមានចុះឈ្មោះក្នុងកម្មវិធីនេះ៕ ប្រភព៖ The Nation