អុញនោះ! ឧកញ៉ាឌួង ឆាយ ថាឲ្យ ឧកញ៉ាស្រីចាន់ថន ចំៗរឿងបុរសម្នាក់ទិញដីបង់រំលោះ ១០ឆ្នាំហើយ តែមិនឃើញដី

0
2164
Loading...

កាលពីពេលថ្មីៗនះ មានករណីបងប្រុសម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mech Seyha បានបង្ហោះរឿងទិញដីពីក្រុមហ៊ុន 7NG បង់ផ្តាច់រួចហើយ តែមិនឃើញដី ធ្វើឲ្យមានការស៊ែរតៗគ្នាជាច្រើន។

កាលពីម្សិលមិញនេះដែរ ក៏បានឃើញលោកឧកញ៉ាឌួង ឆាយ បានស៊ែរត ២ផូសផងដែរ ដែលមួយសរសេរថា “គិតអីចេះខុសនៅមានអ្នកគ្រួសារមានទុក្ខ រវល់ខកខានបង់យឺត ត្រូវគេលុបកិច្ចសន្យាចោលទៀត

និងមួយទៀតលោកឧកញ៉ា ឌួង ឆាយ សរសេរទៅកាន់ ឧកញ៉ាស្រី ចាន់ថន ថា “លោកស្រី ចាន់ថនអើយ ជាង 10 ឆ្នាំហើយល្មមប្រគល់ដីអោយគេទៅ ឃើញដើរធ្វើបុណ្យដែរ ចឹងកុំអោយគេឈឺចាប់ដោយសារយើង បើសិនជាការពិត”។

រហូតមកទល់ពេលនេះមិនទាន់មានការបកស្រាយពី លោកឧកញ៉ាស្រី ចាន់ថន និងក្រុមហ៊ុន 7NG នៅឡើយទេ។

សូមបញ្ជាក់ថា បើយោងតាមគណនីហ្វេសបុកឈ្មោះ Mech Seyha បានបង្ហោះសារ អមដោយរូបភាពឯការបង់ប្រាក់រំលោះដី ថា៖

“តេីទេវតាអាចជួយពួកខ្ញុំបានទេ​ សូមជួយពួកខ្ញុំផង Samdech Hun Sen, Cambodian Prime Minister។ ដី7NG​ បង់រំលោះ១០ឆ្នាំហេីយ​ បង់ផ្តាច់ក៏ច្រេីនឆ្នាំដែរ​ បានទទួលលិខិតកាន់កាប់តែមិនដឹងដីនៅទីណា​ ទៅសួរក្រុមហ៊ុនសន្យាពីមួយឆ្នាំទៅមួយឆ្នាំដោយថាខែវស្សាចាក់ដីអត់បាន​ទៅដល់ទីតាំង7NGផ្ទាល់​ ដីដែលគេសន្យាអោយ​ ឥទ្បូវគេសង់ខូនដូនិងកន្លែងផ្សេងៗរបស់គេអស់ហេីយ​ដីដែលតំបន់ដែលព្រមប្រៀងនោះក៏លេីកពីមួយកន្លែងទៅមួយកន្លែងមិនប្រាកដ​ តាមគេចង្អុលប្រាប់​ ពេលនេះតំណាងក្រុមហ៊ុនរកលេសដោះស្រាយហេីយ​ អតិថិជនចាំពីមួយឆ្នាំទីមួយឆ្នាំ​ យូរសែនយូរ​ ។”

យកលុយគេមុនទៅហេីយ​ ហេតុអ្វីមិនអោយរបស់​ នេះគេហៅថាប្រេីពេលបោកមនុស្សហេីយ​ ហេតុអ្វីធ្វេីបែបនេះ?លុយគេខំរកអ្នកខំចាយ​ ចំនាយមិនគិតបោកពួកខ្ញុំអ្នកក្រ​ ពួកខ្ញុំមិនដែលស្គាល់ល្អដូចអ្នកមាន​ ចិត្តអ្នកស្រែកឃ្លាន​ ហ៊ានយកលុយខ្ញុំ​ តែមិនមកដោះស្រាយអោយពួកខ្ញុំ។ ពិតជាឈឺចាប់ណាស់​