ទីបំផុត! លោកឧញ៉ា ស្រី ចាន់ថន ចេញមុខដោះស្រាយពីយល់ច្រលំហើយ និងបានធ្វើរឿងល្អមួយទៀតផង

0
1149
Loading...

កាលពីប៉ុន្មានថ្ងៃមុននេះ មានករណីបងប្រុសម្នាក់ ដែលជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mech Seyha បានបង្ហោះរឿងទិញដីបង់រំលោះពីក្រុមហ៊ុន 7NG បង់ផ្តាច់រួចហើយ តែមិនឃើញដី ធ្វើឲ្យមានការស៊ែរតៗគ្នាជាច្រើន។

នៅមុននេះបន្តិច គណនីបងប្រុសខាងលើក៏បានបង្ហោះសារមួយទៀត ដើម្បីដោះស្រាយពីការយល់ច្រលំរួចរាល់ហើយ ហើយថែមទាំងធ្វើរឿងល្អមួយថែមទៀតផង។ ខាងក្រោមនេះជាសាររបស់បងប្រុសខាងលើបកស្រាយពីការយល់ច្រឡំថា៖

“ក្រោយមេឃភ្លៀងគឺស្រទ្បះ បានប្តូរផ្លាស់ព្រោះគុណធម៏”

ថ្ងៃនេះខ្ញុំបាទបានជួបលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Sky Land ក្នុងការដោះស្រាយភាពយល់ច្រលំក្នុងការយឺតយ៉ាវជូនដីទ្បូទៅកាន់អតិថិនក្រុមហ៊ុន 7NG។ ក្រោយការពិភាក្សាគ្នា ខ្ញុំបាទបានយល់ច្បាស់ថាក្រុមហ៊ុន 7NG និងក្រុមហ៊ុន Sky Land គឺម្ចាស់ពីរផ្សេងគ្នា និងមិនមានអ្វីពាក់ពន្ធ័គ្នាទេ។

ក្នុងនោះដែរ លោកឧកញ៉ា ស្រី ចាន់ថន ក៏បានសម្របសំរួលជួយខ្ញុំបាទបានកាត់ដី៣ប្លង់រួចរាល់ហើយ លើសពីនោះទៀត លោកឧកញ្ញាស្រី ចាន់ថន ដោយបានដឹងថាខ្ញុំជាអតីតប្រធានអង្គកាជំនាញយុវជនឈានមុខ លោកមានចិត្តស្រលាញ់កិច្ចការសង្គម ជួយយុវជន គាំទ្រស្មារតីបញ្ញាជន លោកឧកញ្ញាក៏បានជួយជំរុញឧបត្ថម្ភដល់អង្គការអោយដំណើរការទ្បើងវិញ លើផ្នែកសិល្បះតន្ត្រី សិប្បកម្ម កិច្ចការសង្គម ជំនាញឯកទេសយុវជន និងធានាលើការងារយុវជនក្រោយបញ្ចប់ការសិក្សា និងបន្តសិក្សាគំរោងពង្រីកវិស័យអប់រំ បើកសាកលវិទ្យាល័យលើទីក្រុងរណប Sky Land ផងដែរ។ ខ្ញុំបាទពិតជាសូមអរគុណដល់លោកឧកញ៉ា ស្រី ចាន់ថន និងសូមជូនពរលោកឧញ៉ាជួបតែសុខគ្រប់ប្រការ។

បញ្ចាក់ បើសិនជាបងប្អូនអតិថិជនក្រុមហ៊ុន 7NG ចង់សួរពត៌មាន សូមអញ្ចើញមកក្រុមហ៊ុនផ្ទាល់ដើម្បីពិភាក្សា។ សូមអរគុណ