កាលពីពេលថ្មីនេះ តាមរយៈប្រជាពលរដ្ឋបានរាយការណ៍ជូនដល់សមត្ថកិច្ចអាវុធហត្ថថា នៅម្តុំផ្លូវ ណប្រ៊ីដ ឧស្សាហ៍កើតមានករណីចោរឆក់ជាញឹកញាប់ ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញ បានបង្កើនសកម្មភាពល្បាតពួនឆ្មក់ ដោយកម្លាំងស៊ីវិល រហូតបានប្រទះហេតុការណ៍ជាក់ស្តែង ដោយយុវជនមួយក្រុម បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសម្នាក់កំពុងជិះម៉ូតូ នៅចំណុចមុខវិទ្យាល័យបុរី១០០ខ្នង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោងប្រមាណ ២២និង០៥នាទីយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩។


ក្រុមជនសង្ស័យមានគ្នាទាំងអស់៤នាក់ ជិះម៉ូតូ២គ្រឿង ដោយ២នាក់ធ្វើសកម្មភាពឆក់ និង ២នាក់ទៀតជិះម៉ូតូបិទគូថពីក្រោយ ត្រូវបាន កម្លាំងល្បាតសម្ងាត់របស់អាវុធហត្ថរាជធានីភ្នំពេញ ដែលបន្លំជាជនស៊ីវិល ពួនឆ្មក់ក្តាប់សភាពការណ៍ បានប្រទះឃើញ ក៏ធ្វើការប្រដេញរហូតកៀរម៉ូតូចោរដួល និងរត់ចុះទឹក ចាប់បាន២នាក់ ហើយ២នាក់ទៀត បានបត់ម៉ូតូត្រឡប់ក្រោយរត់គេចខ្លួនបាត់ស្រមោល។

វីដេអូកងរាជអាវុធហត្ថប្រដេញចោរ៖
ដេញចោរឆក់ធ្លាក់ទឹក!
កម្លាំងល្បាតសម្ងាត់របស់អាវុធហត្ថរាជធានីភ្នំពេញ ប្រដេញចោរឆក់រត់ធ្លាក់ទឹក!ដោយថ្មីៗនេះ ប្រជាពលរដ្ឋបានរាយការណ៍ជូនដល់សមត្ថកិច្ចអាវុធហត្ថថា នៅម្តុំផ្លូវ ណប្រ៊ីដ ឧស្សាហ៍កើតមានករណីចោរឆក់ជាញឹកញាប់ អាវុធហត្ថរាជធានីភ្នំពេញ បានបង្កើនសកម្មភាពល្បាតពួនឆ្មក់ ដោយកម្លាំងស៊ីវិល រហូតបានប្រទះហេតុការណ៍ជាក់ស្តែង ដោយយុវជនមួយក្រុម បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីបុរសម្នាក់កំពុងជិះម៉ូតូ នៅចំណុចមុខវិទ្យាល័យបុរី១០០ខ្នង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោងប្រមាណ ២២និង០៥នាទីយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៩។ ក្រុមជនសង្ស័យមានគ្នា០៤នាក់ ជិះម៉ូតូ០២គ្រឿង ដោយ០២នាក់ធ្វើសកម្មភាពឆក់ និង ០២នាក់ទៀតជិះម៉ូតូបិទគូថពីក្រោយ ត្រូវបាន កម្លាំងល្បាតសម្ងាត់របស់អាវុធហត្ថរាជធានីភ្នំពេញ ដែលបន្លំជាជនស៊ីវិល ពួនឆ្មក់ក្តាប់សភាពការណ៍ បានប្រទះឃើញ ក៏ធ្វើការប្រដេញរហូតកៀរម៉ូតូចោរដួលនិងរត់ចុះទឹក ចាប់បាន០២នាក់ និង០២នាក់ទៀត បត់ម៉ូតូត្រឡប់ក្រោយរត់គេចខ្លួន។ #PhnomPenhGRK
Posted by Phnom Penh Gendarmerie on Tuesday, April 23, 2019