ប្រុងប្រយ័ត្នផង ឆេះស្ទើររាល់ថ្ងៃ! មានករណីអគ្គិភ័យឆាបឆេះ នៅបុរីភពថ្មីសែនសុខ

0
657

បើតាមហ្វេសប៊ុកផ្លូវការរបស់ អគ្គិសនីកម្ពុជា បានឱ្យដឹងថា កាលពីយប់ម្សិលមិញនេះ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ២២:៥០នាទីយប់ អគ្គិសនីកម្ពុជា បានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី១ (GS1-F16) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យធ្វើការពន្លត់ភ្លើងដែលបានឆាបឆេះនៅបុរីពិភពថ្មីសែនសុខ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវឧកញ៉ាម៉ុងរិទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (២)ភូមិទួលត្នោត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដូច្នេះសូមបងប្អូន មេត្តាប្រុងប្រយ័ត្នខ្ពស់ ព្រោះថាមួយរយៈចុងក្រោយនេះមានករណីឆាបឆេះជាច្រើនករណី៕

Loading...