ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញមកលំហែកាយនៅខាងក្រៅបន្ទប់ ផ្លាស់ប្ដូរវិធីហាត់ប្រាណ ដែលធ្លាប់តែដើរលើម៉ាសុីន និងធាក់កង់ក្នុងបន្ទប់ មកដើរធ្វើលំហាត់ប្រាណខាងក្រៅបែបធម្មជាតិវិញម្ដង ដេីម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងឆ្លៀតពេលដេីរកំសាន្តតាមចំការផងដែរ។ អ្វីដែលនឹកស្មានមិនដល់នោះ គឺគេសង្កេតឃើញថា នៅបរិវេណនៃភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុំព័ទ្ធទៅដោយដំណាំហូបផ្លែជាច្រេីនមុខដូចជា ក្រូច ស្វាយ ល្ហុង ទ្រព្យ ដូង និងចេកជាដេីម ព្រមទាំងមានអាងចិញ្ចឹមត្រីដ៏ធំទៀតផងដែរ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍លេីកឡេីងផងដែរថា «ល្ងាចនេះ ផ្លាស់វិធីហាត់ប្រាណ ពីការដើរលើម៉ាសុីន និងធាក់កង់ក្នុងបន្ទប់ មកដើរតាមធម្មជាតិនៅខាងក្រៅវិញម្តង។ មិនសូវបានដើរទេ ឆ្លៀតពេលមើលផលដំណាំ ដែលភរិយាខ្ញុំបានដាំ និងដឹកនាំដាំ»។
ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវរូបភាពជាច្រើនខាងក្រោមនេះ ៕
ប្រភព៖ ហ្វេសប៊ុក