ទីបំផុត! អាជ្ញាធរអគ្គីសនីកម្ពុជា បានបកស្រាយហើយ ពាក់ព័ន្ធនឹងរឿងដាច់ភ្លើងញឹក បែរជាគីឡូភ្លើងឡើង

0
3082
Loading...

ភ្នំពេញ៖ ថ្មីៗនេះ ក្រោយពីរដូវប្រាំងបានចូលមកដល់ ធ្វើឱ្យអគ្គិសនីមានការខ្វះខាតសម្រាប់ផ្គត់ផ្គង់ ដូច្នេះអគ្គិសនីកម្ពុជាត្រូវធ្វើការផ្ដាច់ចរន្តអគ្គិសនីពេលព្រឹក និងពេលរសៀលដើម្បីសន្សំសំចៃទុកប្រើពេលយប់ ។ ប៉ុន្តែក្រោយពីផ្ដាច់ ប្រជាពលរដ្ឋជាច្រើន ដែលរស់នៅក្នុងទីក្រុងភ្នំពេញ មានភាពងើងឆ្ងល់ជាខ្លាំង ចំពោះការដាច់ចរន្ដអគ្គិសនីជារឿយៗ ប៉ុន្ដែសម្រាប់តម្លៃប្រើប្រាស់ បែរជាមានចំនួន ច្រើនជាងកាលពីបណ្ដាលខែមុនៗទៅវិញ។

ក្នុងនោះដែរមានប្រជាពលរដ្ឋជាច្រើនបានចោទជាសំនួរពាក់ព័ន្ធនឹងបញ្ហានេះ ទៅកាន់អគ្គីសនីកម្ពុជា ជាក់ស្ដែងដូចនឹងគណនីហ្វេសប៊ុក ឈ្មោះ ស្រី តួច បានសួរទៅកាន់ អជ្ញាធរអគ្គិសនីកម្ពុជាថា៖ “គីឡូភ្លើងរបស់ខ្ញុំខែនឹងអត់សូវបានប្រើដូចរាល់ដងផងបែរជាឡើងថ្វេរជាពីរ មិចចឹងបង?”

ពាក់ព័ន្ធនឹងបញ្ហានេះ ខាងអជ្ញាធរ អគ្គិសនីកម្ពុជា ក៏បានខមិនឆ្លើយតប និងពន្យល់ថា៖

“ស្រី តួច អគ្គិសនីដែលអ្នកផ្គត់ផ្គង់លក់ឲ្យអ្នកប្រើនីមួយៗ តម្រូវឲ្យរត់កាត់នាឡិកាស្ទង់អគ្គិសនី​ ឬជញ្ជីងវាស់អគ្គិសនីរបស់អ្នកប្រើនោះ ដើម្បីឲ្យនាឡិកាស្ទង់នោះ​ ធ្វើការវាស់វែងនិងកត់ត្រាចំនួនគីឡូវ៉ាត់ម៉ោង​ ដែលអ្នកផ្គត់ផ្គង់បានផ្តល់ទៅឲ្យអ្នកប្រើ រយ:ពេល១ខែ​ ទេីបគេស្រង់យកចំនួនគីឡូអគ្គិសនីដែលបានផ្តល់នោះ យកទៅធ្វើវិក្កយប័ត្រគិតប្រាក់។ដូច្នេះ ទាំងចំនួនទឹកប្រាក់​ និងទាំងចំនួនគីឡូវ៉ាត់ម៉ោងអគ្គិសនីត្រឹមត្រូវឬមិនត្រឹមត្រូវ គឺឋិតនៅលើការវាស់វែង​ និងកត់ត្រារបស់នាឡិកាស្ទង់វាស់នោះ ត្រឹមត្រូវឬទេ?

សូមកុំយល់ច្រឡំថា ឲ្យតែឧបករណ៍ប្រើអគ្គិសនីរបស់ខ្លួននៅដដែល ចំនួនគីឡូអគ្គិសនីដែលខ្លួនប្រើតាមខែ​ ត្រូវតែនៅដដែលនោះទេ។ចំនួនគីឡូវ៉ាត់ម៉ោង​ ដែលអ្នកប្រើប្រាស់​ ទោះ​ជាឧបករណ៍ប្រើប្រាស់នៅដដែលក៏ដោយ ឬទោះជាសមាជិកគ្រួសារតិច​ ឬច្រើនក៏ដោយ ក៏វាប្រែប្រួលទៅតាមរយៈពេល និងលក្ខខណ្ឌដែលឧបករណ៍នីមួយៗបើកប្រើ។ ដូច្នេះចង់ឲ្យគីឡូចុះតិចត្រូវបើកឧបករណ៍នីមួយៗឲ្យរយៈពេលតិចជាងមុននិងត្រូវចងចាំថាឧបករណ៍ណាមួយក៏ដោយក៏អាចធ្វើឲ្យឡើងគីឡូអគ្គិសនីដែរ បើបើកវាប្រើ។ប្

រសិនបើសង្ស័យថាជញ្ជីងវាស់មិនត្រឹមត្រូវ អ្នកប្រើប្រាស់អគ្គិសនីនៅតំបន់ណាក៏ដោយ អាចបំពេញពាក្យស្នើសុំឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាដែលជាអាជ្ញាកណ្តាលយកឧបករណ៍ផ្ទៀងផ្ទាត់ទៅផ្ទៀងផ្ទាត់នាឡិកាវាស់អគ្គិសនីនោះមើលថាតើវាដើរត្រឹមត្រូវទេ។ ការងារនេះធ្វើជូនដោយមិនយកកម្រៃទេ។ប្រសិនបើផ្ទៀងផ្ទាត់រួចហើយអ្នកនោះនៅតែសង្ស័យមិនជឿលើការផ្ទៀងផ្ទាត់របស់អាជ្ញាធរអគ្គិសនីកម្ពុជានេះទេ អ្នកនោះអាចទៅទិញនាឡិកាស្ទង់ណា ដែលគេយល់ថាត្រឹមត្រូវ ទោះជាទិញពីកន្លែងណា និងពីប្រទេសណាក៏ដោយ អាល្លឺម៉ង់ បារាំង ជប៉ុន អង់គ្លេស អាមេរិក ។ល។ រួចស្នើសុំមកអាជ្ញាធរអគ្គិសនីកម្ពុជា យើងខ្ញុំនឹងពិនិត្យព្រមទាំងអនុញ្ញាតឲ្យដាក់នាឡិកាស្ទង់នោះ​ វាស់និងកត់ត្រាទន្ទឹមគ្នាជាមួយនាឡិកាស្ទង់ចាស់របស់អ្នកផ្គត់ផ្គង់ក្នុងរយៈពេល ៣ខែ ដើម្បីផ្ទៀងផ្ទាត់សាកមើលទាំងអស់គ្នា​ ថាតើនាឡិកាស្ទង់ចាស់ដែលអ្នកផ្គត់ផ្គង់តំបន់នោះកំពុងប្រើវាស់ខុសពីនាឡិកាស្ទង់ដែលអ្នកសង្ស័យទិញមកនោះទេ ។

បើដាក់វាស់ទន្ទឹមគ្នារួចឃើញថាវាខុសគ្នាមែន យើងខ្ញុំនឹងរកខុសត្រូវជូនអ្នកសង្ស័យនោះភ្លាម។ដូច្នេះបើចង់បានភាពត្រឹមត្រូវសូមធ្វើតាមនីតិវិធីខាងលើ ប៉ុន្តែបើចង់តែឃើញគីឡូតិច ដោយមិនសំអាងលើជញ្ជីងអគ្គិសនីទេ យើងខ្ញុំជាអាជ្ញាកណ្តាលពិតជាមិនអាចធ្វើជូនបានទេពីព្រោះការទិញលក់អគ្គិសនីត្រូវតែឈរលើមូលដ្ឋាននៃជញ្ជីងវាស់អគ្គិសនី មិនអាចសំអាងលើការប្រៀបធៀបថាគីឡូខែនេះតិចឬច្រើននោះទេ”៕ ប្រភព៖ហ្វេសប៊ុក