ភ្នំពេញ៖ ប្រទេសកម្ពុជា យកកសិកម្មជាសំខាន់ ព្រោះប្រជាជនប្រមាណ ៨០ភាគរយ ទៅ ៨៥ភាគរយជាកសិករ។ ប៉ុន្តែបញ្ហាទីផ្សារសម្រាប់ប្រជាកសិករ ដើម្បីលក់កសិផលរបស់ពួកគេ នៅតែជាបញ្ហាគួរយកចិត្តទុក និងដោះស្រាយ។
ជាក់ស្ដែង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ អា លីលី បានធ្វើឲ្យមហាជនជាច្រើនក្នុងបណ្ដញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំង ដោយគាត់បានយកស្វាយជាច្រើន ចាក់ពេញនៅលើដងផ្លូវសាធារណៈ
និងសរសេររៀបរាប់ថា “សួស្ដីបងប្អូនខ្ញុំបាទនៅខេត្តបាត់ដំបង ស្រុកសំពៅលូន បងប្អូនដាំចុះស្វាយកែវរមៀតពេលដាំបានផលហេីយ គឺខាត់ចោលដូចសំរាម និងហេីយទីផ្សារស្រុកខ្មែរ ទីបំផុតក្រដដែល បានមេីលហេីយជួយស៊ែរម្នាក់មួយផល។”
ក្រោយពីបង្ហោះបានមួយថ្ងៃ នៅក្នុងថ្ងៃនេះដែរ គាត់បានបង្ហោះសារមួយទៀតថា៖ “អរគុណអ្នកទាំងអស់គ្នាបាទ សំរាប់ការចែករំលែកមតិយោបល់ លូវខ្ញុំរកអ្នកទិញបានហេីយ មួយគីឡូ២០០រយរៀល។”
ចំពោះតម្លៃនេះ ជារឿងដ៏ហួសចិត្ដខ្លាំងណាស់ ដែលខំដាំយ៉ាងយូរតែចង់ក្រោយលក់បានត្រឹមតែតម្លៃ ២០០រៀល ហើយគាត់ក៏បានបញ្ជាក់ទៀតថា ប្រសិនបើលក់មានទីផ្សារវិញ គឺអាចបាន១គីឡូ ជាង ១ពាន់រៀលឯណោះ។ ប្រភព៖ ហ្វេសប៊ុក
សូមទស្សនាវីដេអូខាងក្រោម៖