បុរសមា្នក់នាំស្រីជាសង្សារ ចូលផ្ទះសំណាក់ទាំងខ្លួនមានប្រពន្ធ ចុងក្រោយស្លាប់នៅផ្ទះសំណាក់ ម្កុដមាស

0
1112
Loading...

ភ្នំពេញ៖ កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ខែមេសាឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ ម្កុដមាស សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណិភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់បានបាត់បង់ជីវិត ខណៈនៅជាមួយគូសង្សារ ក្នុងផ្ទះសំណាក់។

បើតាមសាក្សីនារីជាសង្សារបានប្រាប់ឱ្យដឹងថា នាង និងបុរសខាងលើ បានស្គាល់គ្នាលួចលាក់ អស់រយៈពេលជាងមួយឆ្នាំមកហើយ ព្រោះបុរសខាងលើ មានប្រពន្ធ និងកូនថែមទៀតផង ។ បុរសខាងលើនេះមានឈ្មោះថា អឿន ប៊ុនធឿម អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបគ្រូបង្រៀនភាសាកូរ៉េ។

នាងបានប្រាប់ទៀតថា នៅថ្ងៃកើតហេតុ បុរសជាសង្សារ បានជិះរថយន្ត Camry (បាឡែន) តាំងពីពោធិ៍សាត់ មកជួបគ្នាតាមការណាត់ នៅផ្ទះសំណាក់ម្កុដមាស។ លុះដល់ម៉ោងប្រមាណម៉ោង១រំលងអធ្រាត្រ នាងបានដាស់និងហៅបុរសជាសង្សារ តែគាត់មិនព្រមឆ្លើយតបសោះ

ទើបនាងបានហៅអ្នកចាំផ្ទះសំណាក់ ជួយយកបុរសម្នាក់នេះចុះមកក្រោម ដើម្បីយកទៅកាន់មន្ទីរពេទ្យ។ គ្រាន់តែម៉ូតូកង់បីមកដល់ គេក៏បានប្រាប់នាងថា បុរសជាសង្សារបានផុតបាត់ទៅហើយ។ ក្រោយមកទើបខាងផ្ទះសំណាក់ បានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីធ្វើកោសល្យវិច័យ និងកំណត់ហេតុ បើតាមសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា បុរសខាងលើបាត់បង់ជីវិតដោយសារគាំងបេះដូង ៕