Loading...
ហ្វេសប៊ុក៖ ក្នុងរដូវប្រាំងនេះ អាកាសធាតុមានការកើនឡើងកំដៅយ៉ាងខ្លាំង ស្របនឹងការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានប៉ះពាល់ដល់ជីវភាព រស់នៅ និងសុខភាពផងដែរ។ កាលពីពេលថ្មីៗនេះផង ដែរមានគណនីមួយបានបង្ហោះនូវរូបភាពរបស់ក្មេងៗសិស្សានុសិស្សដែលសិក្សានៅក្នុងសាលារដ្ឋ ពុំមានកង្ហារដែលធ្វើឱ្យក្ដៅខ្លាំង និងបែកញើសជោគៗខ្លួន។
យ៉ាងណាមិញ នៅក្នុងវិទ្យាល័យសង្កែ ក៏បានបំពាក់នូវកង្ហាតាមបន្ទប់រៀន ដើម្បីជួបទប់ទល់នឹងភាពក្ដៅបានខ្លះ។ បើតាមគណនីហ្វេសប៊ុកមានឈ្មោះថា Torng Korn បានសរសេរបញ្ជាក់នៅក្នុង បណ្តាញសង្គមផងដែរថា៖ “ដើម្បីទប់ទល់នឹងអាកាសធាតុក្តៅខ្លាំង វិទ្យាល័យសង្កែបានរៀបចំបំពាក់កង្ហាតាមបន្ទប់រៀនសម្រាប់ប្អូនៗសិស្សានុសិស្ស និង លោកគ្រូ អ្នកគ្រូដើម្បីសុខភាព និង អារម្មណ៍ល្អក្នុងការបង្រៀន និង រៀន”៕