ទឹកចិត្តដ៏ល្អប្រពៃ! ក្រុមគ្រូពេទ្យ ICU នៃមន្ទីរពេទ្យព្រះកុសុមៈ ជួយសង្គ្រោះអ្នកជំងឺទាំងដាច់ភ្លើង និងសុំអង្វរ EDC ថា

0
1189
Loading...

មួយរយៈចុងក្រោយនេះ ករណីទឹកខ្សោយ និងដាច់ភ្លើង នៅតែជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គមខ្មែរ ដោយសារប្រជាពលរដ្ឋកំពុងតែជួបទុក្ខលំបាកជាច្រើនពាក់ព័ន្ធនឹងបញ្ហា​នេះ ព្រោះមិនថាតែ អ្នករកស៊ី អ្នកធ្វើការ ឬជីវិតរស់នៅប្រចាំថ្ងៃ គឺសុទ្ធសឹងតែពិបាកដូចគ្នាទាំងអស់ ដោយសារតែជារដូវក្ដៅ អាកាសធាតុក្តៅហួតហែង ខ្យល់អាកាសស្អុះស្អាប់ខ្លាំងពិបាកនឹងស៊ូទ្រាំ។

ជាក់ស្តែង សូម្បីនៅខាងមន្ទីរពេទ្យវិញក៏មានបញ្ហាដូចគ្នាដែរ បើតាមរយៈប្រភពគណនីហ្វេសប៊ុកឈ្មោះថា Mana Chan ដែលបានបង្ហោះឲ្យដឹងថា «ក្រុមគ្រូពេទ្យ ICU នៃមន្ទីរពេទ្យព្រះកុសុមៈធ្វើការសង្រ្គោះអ្នកជំងឺទាំងភ្លើងដាច់ (ពួកយើងខ្ងុំមិនមានបញ្ហាអ្វីទាំងអស់ និងសប្បាយចិត្តក្នុងការជួយអ្នកជំងឺ

ប៉ុន្តែពួកខ្ងុំបាទមានកាអាណិតអ្នកជំងឺធ្ងន់ ដែលគាត់ត្រូវការភ្លើងក្នុងការប្រើប្រាស់ម៉ាសុីនពេទ្យមួយចំនួនក្នុងការសង្រ្គោះអ្នកជំងឺ) ពួកខ្ងុំបាទសូមសំណូមពរអោយលោក EDC មេត្តាផ្តាច់ភ្លើងនៅផ្ទះខ្ញុំបាទចុះហើយបង្វែភ្លើងនេះមកអោយមន្ទីពេទ្យព្រះកុសុមៈផ្នែក ICU វិញដើម្បីពួកខ្ងុំបាទបានជួយអ្នកជំងឺធ្ងន់ ខ្ងុំបាទសូមអង្វរ»៕