ស្អាតអស់ទាស់! កញ្ញា ឱក សុគន្ធ​កញ្ញា បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលនៅបណ្ដាញសង្គម ក្រោយបង្ហោះរូបថត Pre-wedding

0
1514
Loading...

ភ្នំពេញ៖ បងប្អូនទស្សនិកជនជាច្រើន ច្បាស់ជាជ្រាប់ហើយថា កំពូល​តារាចម្រៀង​កញ្ញា ឱក សុគន្ធ​កញ្ញា នឹង​ដឹក​ដៃគូ​ស្នេហ៍​គឺ​លោក អ៊ឹង សុខលី ចូល​រោងជ័យ ឆាប់ៗខាងមុននេះ។ ទន្ទឹងនឹងនេះដែរ ​កន្លងមក​គេក៏​បានឃើញ​រូបថត Pre-Wedding គូស្នេហ៍​មួយគូ​នេះប៉ុន្មានសន្លឺករួចមកហើយ ដូចជា​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​នៅ​ប្រាង្គ​ប្រាសាទខ្មែរ​ ធ្វើឱ្យ​មហាជន​កោតសរសើរ​ថាពិតជាស្រស់ស្អាតខ្លាំង ។

មកទាន់អស់នៅឡើយ ​ស្រាប់តែថ្មីៗនេះឃើញហ្វេសប៊ុកផ្លូវការរបស់ One Memory បានបង្ហោះ​រូបថត Pre-Wedding មួយ​សន្លឹក​ទៀតហើយ​របស់​កំ​ពូ​ល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា កំពុង​ល្បីកក្រើក​នៅលើ​បណ្ដាញ​សង្គម ដែល​លើក​នេះ​គឺ​ស្ថិតក្នុង​រ៉ូ​បពណ័សវិញ​ម្ដង ដែលមើលទៅគួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះគឺ ឱក សុគន្ធ​កញ្ញា បាន​ថត​នៅក្រោម​ទឹក​ដ៏​ថ្លាឆ្វេង ដែលមាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំងមែនទែន ។​​

ទស្សនិកជនដែលបានឃើញ​រូបថត Pre-Wedding របស់​កំពូល​តារាចម្រៀង​ស្រី​រូបនេះហើយ បានកោតសរសើរយ៉ាងខ្លាំងថាស្រស់ស្អាត និងប្លែក​ភ្នែកខ្លាំងតែម្ដង ។ ប្រភព៖ ហ្វេសប៊ុក