លោក​ ផៃ ស៊ីផា​ន សុំ​អធ្យាស្រ័យ​បើ​សម្តី​លោក​ទិត្យ សុធា ប៉ះពាល់​អារម្មណ៍​មហាជន​ ខណៈលោក​ ទិត្យ សុធា បានលុបសារចេញពីហ្វេសប៊ុក

0
1241
Loading...

ភ្នំពេញ៖ នៅក្នុងថ្ងៃទី ២៦ ខែមេសា ព្រឹកមិញនេះ ​ប្រជាពលរដ្ឋ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​ផ្ទុះ​ប្រតិកម្ម​យ៉ាងខ្លាំង ទៅនឹង​សម្តី​លោក​ទិត្យ សុធា អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបាន​ប្រៀប​ធៀប​ ការ​ត្អូនត្អែររបស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការ​ដាច់​ភ្លើង ទៅនឹង​សម័យ​ប៉ុល ពត ថា​គ្មាន​ភ្លើង និង​មេឃ​ក្តៅហែង រស់នៅលំបាកខ្លាំង ហេតុអ្វី​បាន​ប្រជាពលរដ្ឋ​រស់​បាន​?

​ក្រោយពីការផ្ទុះ​ប្រតិកម្ម​នេះមក លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល សុំ​ការ​ខន្តី និង​អធ្យាស្រ័យ​ពី​សំណាក់មហាជនទាំងអស់ ប្រសិនបើ​ពាក្យសម្តី​របស់​ លោក​ ទិត្យ សុធា មានការ​ថ្នាំងថ្នាក់ និង​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​

ហើយលោកបានបន្ថែម​ថា លោក​ទិត្យ សុធា មិន​មាន​បំណង​មាក់ងាយ ដល់​ការ​រអ៊ូ របស់​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្តែ​គ្រាន់តែ​លោក ទិត្យ សុធា ចង់​ឲ្យ​យកបទពិសោធន៍ ដែល​បាន​ឆ្លងកាត់​ពី​អតីតកាល ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នា​ពេល​ប​ច្ច​ប្បន្ន​នេះ។

ចំណែកគណនីហ្វេសប៊ុករបស់លោក ទិត្យ សុធា វិញ ពេលនេះលោកបានលុបសារដែរបានសរសរកាលពីម្សិលមិញនេះចោលបាត់ទៅហើយ៕