ក្រសួងអប់រំ កែសម្រួលម៉ោងចូលសិក្សារបស់សិស្សានុសិស្ស នៅទូទាំងប្រទេស ដោយសារអាកាសធាតុក្តៅខ្លាំងពេក

0
1131
Loading...

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ អាកាសធាតុមានការប្រែប្រួល និងក្ដៅខ្លាំង ដូច្នេះក្រសួងអប់រំ យុវជន និង កីឡា បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩នេះ ដើម្បីឱ្យមន្ទីរអប់រំ យុវជន និង កីឡា នៅតាមបណ្តាខេត្ត-ក្រុង នៅទូទាំងប្រទេស ឱ្យកែសម្រួលម៉ោងសិក្សារបស់សិស្សានុសិស្ស នៅក្នុងរដូវប្រាំងនេះ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ហានិភ័យ និង ចៀសវាងជំងឺតម្កាត់ផ្សេងៗដែលនឹងកើតឡើងជាយថាហេតុ ទាំងសិស្សានុសិស្ស និង គ្រូបង្រៀន ។

នៅក្នុងសេចក្តីជូនដំណឹងនោះ ក៏បានបញ្ជាក់ដែរថា ដោយសារក្នុងចន្លោះម៉ោង ១០ព្រឹក ទៅ ២រសៀល ជាពេលដែលមានសីតុណ្ហភាពឡើងខ្លាំង ដូច្នេះការកែសម្រួលម៉ោងចូលរៀន ដោយនៅពេលព្រឹក ចូលរៀននៅម៉ោង៧៖០០នាទី ចេញនៅម៉ោង១០៖៣០នាទី និងពេលរសៀលចូលរៀននៅម៉ោង១៖៣០នាទីរសៀល ហើយចេញនៅម៉ោង៥៖០០នាទីល្ងាច ហើយការកែសម្រួលម៉ោងចូលរៀនរបស់សិស្សានុសិស្សនេះរហូតដល់ផុតរដូវប្រាំង ៕