ភ្ញាក់ផ្អើល! នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង ពាក់ផ្កាយមាស៤ ស្រាប់តែមកពាក់ផ្កាយមាស៣ វិញ

0
2981
Loading...

ភ្នំពេញ៖ មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅមុនបន្តិច ដែលគេសង្កេតឃើញថា ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្ដិបណ្ឌិត ហុីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងជាអគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងអង្គរក្សសម្តេចតេជោ ហ៊ុន សែន ដែលមានពាក់ផ្កាយមាស៤ ស្រាប់ដូរមកពាក់ផ្កាយមាស៣វិញ ដែលបានធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់ជាខ្លាំងផងដែរ។

ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើ បើយោងតាមហ្វេសប៊ុកផ្លូវការ លោក ខាន់ ចាន់សុផល ក៏បានលើកឡើងផងដែរ ពាក់ព័ន្ធនឹងរឿងរ៉ាវនេះថា៖

“ពិតជាគួរឲ្យគោរព និងសរសើរស្រលាញ់ទឹកចិត្ត ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហុីង ប៊ុនហៀង ខ្លាំងណាស់! ចំពោះរឿងនេះ។ នៅក្នុងកិច្ចប្រជុំមួយនៅបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ឯ.ឧ ហុីង ប៊ុនហៀង កំពុងប្រជុំសុខៗ ពាក់ផ្កាយ៤ លោកក៏ដើរចូលទៅក្នុងបន្ទប់មួយសន្ទុះក្រោយមក គាត់ចេញមកជាមួយ និងផ្កាយ៣ លើស្មា ធ្វើឲ្យមន្ត្រីទាំងអស់ ឆ្ងល់ស្រឡាំងកាំង មិនបានដឹងមុនពីផែនការ នៃដំណើរការកំណែទំរង់កងទ័ពកំពូលរបស់ជាតិ។

សម្តេចតេជោ ហ៊ុនសែន៖ នាយឧត្តមសេនីយ៍ផ្កាយមាស៤ នឹងមាន២រូបគត់ សម្រាប់កងទ័ពក្របខណ្ឌក្រសួងការពារជាតិ។ ក្រៅពីនឹង សូមឲ្យសគ្រ្ម័ចិត្តទម្លាក់ពី៤ មកត្រឹម ៣»២»១។ អគ្គនាយក គឺនៅត្រឹម៣ មេភូមិភាគ នៅត្រឹម២”៕