ពិតជាល្អមែន! ជនជាតិជប៉ុន ជាលេខាធិការទី៣ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លេងឧបករណ៍តន្រ្តីខ្មែរ ចាប៉ីដងវែង បានយ៉ាងល្អ (មានវីដេអូ)

0
1945
Loading...

កាលពីព្រឹកម៉ោង ៩ ថ្ងៃទី ២៧ ខែមេសា ២០១៩ ហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានបង្ហោះវីដេអូរបស់ លោក Inuboshi Kensuke ដែលលោកមានតួនាទីជាលេខាធិការទី៣ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានបង្ហាញពីមនោសញ្ចេតនា និង ការស្រឡាញ់ ភាសា និង វប្បធម៌ខ្មែរ តាមរយៈការលេងឧបករណ៍តន្ត្រីរបស់ខ្មែរ គឺចាប៉ីដងវែង ក្នុងបទ “ផាត់ជាយ”។

នៅក្នុងវីដេអូនេះដែរ លោកក៏បានប្រាប់ថា លោកបានរៀន ភាសាខ្មែរ រយៈពេល ២ ឆ្នាំ ហើយលោកក៏បានស្វែងយល់ពីវប្បធម៌ និង ប្រវត្តិសាស្រ្តខ្មែរ ហើយអ្វីដែលលោកចាប់អារម្មណ៍ជាងគេនោះ គឺឧបករណ៍តន្រ្ដីខ្មែរ ចាបុីដងវែង។

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏បានសរសេររៀបរាប់ដែរថា៖

“តោះរីករាយចុងសប្តាហ៍ជាមួយបទ ផាត់ជាយ ដោយលោក Inuboshi Kensuke លេខាទី៣នៃស្ថានទូតជប៉ុន លេងឧបករណ៍តន្រ្តីខ្មែរ ចាប៉ីដងវែង!

Let’s enjoy weekend with Cambodian traditional music “Phat Chiey” by Mr. Inuboshi Kensuke, Third Secretary of Embassy of Japan, who plays Khmer musical instrument Cha Pei Dong Veng!”

វីដេអូលោក Inuboshi kensuke លេងចាបុីដងវែង៖

Let’s enjoy weekend with Cambodian traditional music “Phat Chiey”

តោះរីករាយចុងសប្តាហ៍ជាមួយបទ ផាត់ជាយ ដោយលោក Inuboshi Kensuke លេខាទី៣នៃស្ថានទូតជប៉ុន លេងឧបករណ៍តន្រ្តីខ្មែរ ចាប៉ីដងវែង!Let’s enjoy weekend with Cambodian traditional music “Phat Chiey” by Mr. Inuboshi Kensuke, Third Secretary of Embassy of Japan, who plays Khmer musical instrument Cha Pei Dong Veng!

Posted by Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា on Friday, April 26, 2019